និក្ខមនំ 28:43 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦43 អើរ៉ុន និងកូនប្រុសៗរបស់គាត់ ត្រូវស្លៀកខោនោះ នៅពេលដែលពួកគេចូលទៅក្នុងត្រសាលជំនុំ ឬនៅពេលចូលទៅកាន់អាសនា ដើម្បីបំពេញមុខងារក្នុងទីបរិសុទ្ធ។ ដូច្នេះ ពួកគេនឹងគ្មានទោស ហើយមិនត្រូវស្លាប់ឡើយ។ នេះជាច្បាប់សម្រាប់អើរ៉ុន និងពូជពង្សរបស់គាត់រហូតតទៅ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥43 អើរ៉ុន និងកូនប្រុសរបស់គាត់ត្រូវស្លៀកសម្លៀកបំពាក់ទាំងនេះ នៅពេលដែលពួកគេចូលទៅក្នុងពន្លាជួបព្រះអម្ចាស់ ឬនៅពេលចូលទៅកាន់អាសនៈ ដើម្បីបំពេញមុខងារក្នុងទីសក្ការៈ។ ដូច្នេះ ពួកគេនឹងគ្មានកំហុស ហើយមិនត្រូវស្លាប់ឡើយ។ នេះជាច្បាប់ដែលអើរ៉ុន និងពូជពង្សត្រូវអនុវត្តតាមរហូតតទៅ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤43 អើរ៉ុន នឹងកូនលោកត្រូវស្លៀកខោនោះ ក្នុងកាលដែលចូលទៅក្នុងត្រសាលជំនុំ ឬកាលណាចូលទៅឯអាសនា នឹងធ្វើការងារក្នុងទីបរិសុទ្ធ ដូច្នេះគេនឹងគ្មានទោស ហើយមិនត្រូវស្លាប់ទេ នេះឯងជាច្បាប់សំរាប់នៅអស់កល្បជានិច្ច ដល់អើរ៉ុននឹងពូជដំណរបស់លោកតរៀងទៅ។ 参见章节អាល់គីតាប43 ហារូន និងកូនប្រុសរបស់គាត់ត្រូវស្លៀកសម្លៀកបំពាក់ទាំងនេះ នៅពេលដែលពួកគេចូលទៅក្នុងជំរំជួបអុលឡោះតាអាឡា ឬនៅពេលចូលទៅកាន់អាសនៈ ដើម្បីបំពេញមុខងារក្នុងទីសក្ការៈ។ ដូច្នេះ ពួកគេនឹងគ្មានកំហុស ហើយមិនត្រូវស្លាប់ឡើយ។ នេះជាហ៊ូកុំដែលហារូន និងពូជពង្សត្រូវអនុវត្តតាមរហូតតទៅ។ 参见章节 |