និក្ខមនំ 22:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦30 រីឯកូនដំបូងរបស់គោ និងចៀម នោះក៏ត្រូវឲ្យមកយើងដែរ គឺត្រូវទុកឲ្យនៅជាមួយមេរបស់វារយៈពេលប្រាំពីរថ្ងៃ លុះដល់ថ្ងៃទីប្រាំបី នោះត្រូវឲ្យមកយើង។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥30 រីឯកូនដំបូងរបស់គោ និងចៀម ក៏ត្រូវញែកទុកឲ្យយើងដែរ។ ត្រូវទុកកូនគោ ឬកូនចៀមឲ្យនៅជាមួយមេវា ក្នុងរយៈពេលប្រាំពីរថ្ងៃ ហើយនៅថ្ងៃទីប្រាំបី ត្រូវយកមកឲ្យយើង។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤30 ហើយទាំងកូនគោកូនចៀមដែលកើតដំបូង នោះត្រូវនៅនឹងមេវាអស់៧ថ្ងៃ លុះដល់ថ្ងៃទី៨ នោះត្រូវថ្វាយដល់អញ។ 参见章节អាល់គីតាប30 រីឯកូនដំបូងរបស់គោ និងចៀមក៏ត្រូវញែកទុកឲ្យយើងដែរ។ ត្រូវទុកកូនគោ ឬកូនចៀមឲ្យនៅជាមួយមេវា ក្នុងរយៈពេលប្រាំពីរថ្ងៃ ហើយនៅថ្ងៃទីប្រាំបី ត្រូវយកមកឲ្យយើង។ 参见章节 |
មិនត្រូវបរិភោគសត្វណាដែលងាប់ដោយឯកឯងឡើយ គឺអ្នករាល់គ្នាអាចឲ្យសត្វនោះដល់អ្នកប្រទេសក្រៅ ដែលស្នាក់នៅក្នុងក្រុងរបស់អ្នកបរិភោគបាន ឬលក់ឲ្យសាសន៍ដទៃក៏បាន ដ្បិតអ្នករាល់គ្នាជាប្រជារាស្ត្របរិសុទ្ធដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ។