នាងអេសធើរ 4:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 នៅគ្រប់អាណាខេត្ត កន្លែងណាដែលរាជក្រឹត្យ និងរាជបញ្ជារបស់ស្តេចបានទៅដល់ ទីនោះមានសេចក្ដីសៅសោកយ៉ាងខ្លាំងក្នុងចំណោមពួកសាសន៍យូដា ទាំងមានការតមអាហារ យំយែក ស្រែកទ្រហោ ក៏មានគ្នាច្រើនបានស្លៀកសំពត់ធ្មៃ ហើយដេកនៅក្នុងផេះ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 នៅតាមអាណាខេត្តនីមួយៗ ពេលគេបានទទួលលិខិត និងរាជក្រឹត្យហើយ ជនជាតិយូដានាំគ្នាកាន់ទុក្ខយ៉ាងខ្លាំង។ ពួកគេតមអាហារ យំសោកសង្រេង ហើយមានពួកគេជាច្រើននាំគ្នាស្លៀកបាវដេកនៅក្នុងផេះ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ហើយនៅគ្រប់តែខេត្ត ត្រង់កន្លែងណាក៏ដោយ ដែលព្រះរាជឱង្ការ នឹងបង្គាប់នៃស្តេចបានទៅដល់ នោះមានសេចក្ដីសៅសោកជាខ្លាំង នៅក្នុងពួកសាសន៍យូដា ព្រមទាំងការតមអត់យំយែក ហើយស្រែកទ្រហោ ក៏មានគ្នាច្រើនបានគ្រលំដោយសំពត់ធ្មៃ ដេកនៅគំនរផែះផង។ 参见章节អាល់គីតាប3 នៅតាមអាណាខេត្តនីមួយៗ ពេលគេបានទទួលលិខិត និងរាជក្រឹត្យហើយ ជនជាតិយូដានាំគ្នាកាន់ទុក្ខយ៉ាងខ្លាំង។ ពួកគេតមអាហារ យំសោកសង្រេង ហើយមានពួកគេជាច្រើននាំគ្នាស្លៀកបាវដេកនៅក្នុងផេះ។ 参见章节 |
«សូមទៅប្រមូលពួកសាសន៍យូដាទាំងអស់ ដែលឃើញមាននៅក្រុងស៊ូសាន ឲ្យប្រជុំគ្នាតមអាហារសម្រាប់ខ្ញុំ កុំឲ្យបរិភោគអ្វីទាំងយប់ទាំងថ្ងៃ ក្នុងរវាងបីថ្ងៃ ឯខ្ញុំ និងពួកស្ត្រីបម្រើរបស់ខ្ញុំ ក៏នឹងតមអាហារដែរ។ បន្ទាប់មក ខ្ញុំនឹងចូលទៅគាល់ស្តេច ដែលជាការខុសច្បាប់ ហើយបើខ្ញុំត្រូវស្លាប់ ក៏ស្លាប់ទៅចុះ»។
នៅថ្ងៃដប់បី ក្នុងខែទីមួយ គេបានហៅពួកស្មៀនហ្លួងមក ឲ្យសរសេរគ្រប់ទាំងសេចក្ដីដែលហាម៉ានបង្គាប់ដល់ពួកនាយកតំណាងស្តេច ពួកចៅហ្វាយខេត្តដែលគ្រប់គ្រងនៅគ្រប់អាណាខេត្ត និងពួកមន្ត្រីគ្រប់ទាំងសាសន៍ គឺដល់គ្រប់ខេត្តតាមអក្សរជាតិរបស់គេ ហើយដល់គ្រប់សាសន៍ តាមភាសារបស់គេ ច្បាប់នោះបានកត់ទុកក្នុងនាមព្រះបាទអ័ហាស៊ូរុស ក៏បោះត្រាដោយព្រះទម្រង់របស់ស្តេចទៀតផង។