ទំនុកតម្កើង 89:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦36 ពូជពង្សដាវីឌនឹងស្ថិតស្ថេរនៅជារៀងរាបដរាប ហើយរាជបល្ល័ង្ករបស់គេនឹងគង់វង្ស នៅចំពោះយើងដូចព្រះអាទិត្យ។ 参见章节ព្រះគម្ពីរខ្មែរសាកល36 ពូជពង្សរបស់គាត់នឹងនៅស្ថិតស្ថេរជារៀងរហូត ហើយបល្ល័ង្ករបស់គាត់នឹងបានដូចជាព្រះអាទិត្យនៅចំពោះយើង។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥36 ពូជពង្សរបស់គេនឹងនៅស្ថិតស្ថេររហូតតទៅ រាជ្យរបស់គេនឹងគង់វង្សនៅចំពោះមុខយើង ដូចព្រះអាទិត្យ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤36 ពូជពង្សដាវីឌនឹងស្ថិតស្ថេរនៅជារៀងរាបដរាប ហើយរាជ្យនឹងជាប់នៅចំពោះអញដូចជាព្រះអាទិត្យដែរ 参见章节អាល់គីតាប36 ពូជពង្សរបស់គាត់នឹងនៅស្ថិតស្ថេររហូតតទៅ រាជ្យរបស់គាត់នឹងគង់វង្សនៅចំពោះមុខយើង ដូចព្រះអាទិត្យ 参见章节 |
ព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងនេះជាសេចក្ដីសញ្ញាដែលយើងបានតាំងនឹងគេ គឺថាវិញ្ញាណរបស់យើងដែលសណ្ឋិតនៅលើអ្នក ហើយពាក្យដែលយើងបានដាក់នៅក្នុងមាត់អ្នក នោះនឹងមិនដែលឃ្លាតចេញពីមាត់អ្នក ពីមាត់ពូជពង្សរបស់អ្នក ឬពីមាត់នៃកូនចៅគេ ចាប់តាំងពីឥឡូវនេះដរាបដល់អស់កល្បរៀងទៅ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ឯសេចក្ដីចម្រើននៃរដ្ឋបាលព្រះអង្គ និងសេចក្ដីសុខសាន្តរបស់ព្រះអង្គ នោះនឹងមិនចេះផុតពីបល្ល័ង្ករបស់ដាវីឌ និងនគរនៃព្រះអង្គឡើយ ដើម្បីនឹងតាំងឡើង ហើយទប់ទល់ ដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ចាប់តាំងពីឥឡូវនេះ ជារៀងរាបដរាបទៅ គឺសេចក្ដីឧស្សាហ៍របស់ព្រះយេហូវ៉ា នៃពួកពលបរិវារនឹងសម្រេចការនេះ។
ទោះបើយ៉ាងនោះ ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យ នឹងវាយព្រះអង្គឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះយេហូវ៉ាបានថ្វាយព្រះជន្មព្រះអង្គ ទុក្ខជាយញ្ញបូជាលោះបាបរួចហើយ ព្រះអង្គនឹងឃើញពូជពង្សរបស់ព្រះអង្គ ហើយនឹងធ្វើឲ្យព្រះជន្មព្រះអង្គយឺនយូរតទៅ ឯបំណងព្រះហឫទ័យព្រះយេហូវ៉ា នឹងចម្រើនឡើងតាមរយៈព្រះអង្គ។