ណាហ៊ុម 1:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ដ្បិតគេនឹងត្រូវឆេះអស់រលីងដូចជាជញ្ជ្រាំងស្ងួត ក៏ស្រវឹងដូចជាបានផឹកស្រាហើយ គេស្រេះប្រទាក់គ្នាដូចជាបន្លា។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ពួកប្រមឹកទាំងនោះប្រៀបបាននឹងបន្លាដ៏ក្រាស់ ពួកគេត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង ដូចចំបើងស្ងួតដែរ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ដ្បិតគេនឹងត្រូវឆេះអស់រលីងទៅ ដូចជាជញ្ជ្រាំងស្ងួត ដោយគេស្រេះប្រទាក់គ្នាដូចជាបន្លា ក៏ស្រវឹងដូចជាបានផឹកស្រាហើយ 参见章节អាល់គីតាប10 ពួកប្រមឹកទាំងនោះប្រៀបបាននឹងបន្លាដ៏ក្រាស់ ពួកគេត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង ដូចចំបើងស្ងួតដែរ។ 参见章节 |
ដ្បិតថ្ងៃនោះកំពុងតែមកដល់ ថ្ងៃនោះឆេះធ្លោ ដូចជាគុកភ្លើង នោះអស់ពួកអ្នកឆ្មើងឆ្មៃ និងពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្ជ្រាំង ហើយថ្ងៃដែលត្រូវមកដល់នោះ នឹងឆេះបន្សុសគេទាំងអស់ ឥតទុកឲ្យគេមានឫស ឬមែកនៅសល់ឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ហេតុដូច្នោះ បែបដូចជាអណ្ដាតភ្លើង ឆេះបន្សុសជញ្ជ្រាំង ហើយស្មៅក្រៀមស្រុតចុះក្នុងភ្លើងយ៉ាងណា នោះឫសរបស់ពួកអ្នកទាំងនោះ នឹងបានដូចជាអ្វីៗដែលពុករលួយ ហើយផ្ការបស់គេនឹងហុយឡើង ដូចជាធូលីយ៉ាងនោះដែរ ដ្បិតគេបានលះចោលបញ្ញត្តិច្បាប់ របស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងមើលងាយចំពោះព្រះបន្ទូល របស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទៀត។
រីឯអាប់សាឡុមបានបង្គាប់ដល់ពួកអ្នកបម្រើរបស់ទ្រង់ថា៖ «ចូរឯងឃ្លាំមើល កាលណាអាំណូនផឹកស្រាទំពាំងបាយជូរបានសប្បាយចិត្ត ហើយយើងប្រាប់ថា ចូរវាយអាំណូនចុះ នោះត្រូវសម្លាប់វាទៅ កុំក្រែងខ្លាចអ្វីឡើយ គឺយើងហើយដែលបានបង្គាប់ការនេះ ចូរតាំងចិត្តឲ្យមាំ ឲ្យបានក្លាហានចុះ»។