| ដានីយ៉ែល 7:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ពេលនោះ ខ្ញុំគន់មើល ព្រោះមានសំឡេងរបស់ស្នែង ដែលពោលពាក្យយ៉ាងធំ។ ពេលខ្ញុំមើលទៅ ឃើញគេសម្លាប់សត្វនោះ ហើយគេបំផ្លាញខ្មោចវា រួចបោះចោលឲ្យភ្លើងឆេះ។参见章节 ព្រះគម្ពីរខ្មែរសាកល11 “ពេលនោះ ខ្ញុំកំពុងតែសង្កេតមើល ដោយព្រោះសំឡេងនៃពាក្យព្រហើនដែលស្នែងនោះបានពោល។ ខណៈដែលខ្ញុំបន្តសង្កេតមើល សត្វនោះត្រូវបានសម្លាប់ ហើយសាកសពវាត្រូវបានបំផ្លាញ ក៏ត្រូវបានប្រគល់ទៅភ្លើងសន្ធោសន្ធៅ។参见章节 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ខ្ញុំក្រឡេកមើលទៅ ខ្ញុំបានឮស្នែងតូចនោះពោលពាក្យយ៉ាងព្រហើនកោងកាច។ ពេលខ្ញុំកំពុងតែសម្លឹងមើល ស្រាប់តែសត្វទីបួននោះត្រូវគេសម្លាប់ ហើយគេយកខ្មោចទៅដុតចោលក្នុងភ្លើង។参见章节 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ខណៈនោះ ខ្ញុំបានគន់មើល ដោយព្រោះសំឡេងរបស់ស្នែង១ ដែលពោលយ៉ាងធំនោះ ក៏មើលដរាបដល់សត្វ នោះត្រូវសំឡាប់បង់ ហើយខ្មោចវាត្រូវបំផ្លាញ ព្រមទាំងប្រគល់ដល់ភ្លើងឲ្យឆេះផង参见章节 អាល់គីតាប11 ខ្ញុំក្រឡេកមើលទៅ ខ្ញុំបានឮស្នែងតូចនោះពោលពាក្យយ៉ាងព្រហើនកោងកាច។ ពេលខ្ញុំកំពុងតែសម្លឹងមើល ស្រាប់តែសត្វទីបួននោះត្រូវគេសម្លាប់ ហើយគេយកខ្មោចទៅដុតចោលក្នុងភ្លើង។参见章节 | 
ដោយសារភាពប៉ិនប្រសប់របស់ខ្លួន ស្ដេចនឹងចម្រើនឡើងតាមរបៀបបោកបញ្ឆោត ស្ដេចនឹងមានចិត្តលើកតម្កើងខ្លួន ព្រមទាំងបំផ្លាញមនុស្សយ៉ាងច្រើន ដែលនៅដោយសុខស្រួល សូម្បីតែព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ក៏ស្ដេចនោះហ៊ានងើបប្រឆាំងដែរ តែស្ដេចនឹងត្រូវបែកបាក់ មិនមែនដោយសារដៃមនុស្សឡើយ។
បន្ទាប់មកទៀត ខ្ញុំឃើញបល្ល័ង្កជាច្រើន និងអស់អ្នកដែលអង្គុយលើបល្ល័ង្កទាំងនោះ បានទទួលអំណាចដើម្បីជំនុំជម្រះ។ ខ្ញុំក៏ឃើញព្រលឹងរបស់អស់អ្នកដែលត្រូវគេកាត់ក្បាល ដោយព្រោះគេបានធ្វើបន្ទាល់ពីព្រះយេស៊ូវ និងដោយព្រោះព្រះបន្ទូលរបស់ព្រះ ព្រមទាំងអស់អ្នកដែលមិនបានក្រាបថ្វាយបង្គំសត្វនោះ ឬរូបរបស់វា ក៏មិនបានទទួលសញ្ញាសម្គាល់របស់វា នៅលើថ្ងាស ឬនៅលើដៃរបស់គេដែរ ។ អ្នកទាំងនោះបានរស់ឡើងវិញ ហើយសោយរាជ្យជាមួយព្រះគ្រីស្ទមួយពាន់ឆ្នាំ។