ដានីយ៉ែល 6:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ពេលនោះ ស្ដេចក៏ចេញបញ្ជា ហើយគេនាំដានីយ៉ែលយកទៅបោះក្នុងរូងសិង្ហ។ ស្ដេចមានរាជឱង្ការទៅដានីយ៉ែលថា៖ «ព្រះរបស់លោក ដែលលោកគោរពបម្រើដោយចិត្តស្មោះត្រង់ ទ្រង់នឹងសង្គ្រោះលោកមិនខាន!» 参见章节ព្រះគម្ពីរខ្មែរសាកល16 ដូច្នេះ ស្ដេចក៏បញ្ជាឲ្យនាំដានីយ៉ែលមក ហើយបោះទៅក្នុងរូងតោ។ ស្ដេចមានរាជឱង្ការនឹងដានីយ៉ែលថា៖ “សូមឲ្យព្រះរបស់អ្នក ដែលអ្នកគោរពបម្រើព្រះអង្គជានិច្ច រំដោះអ្នកចុះ!”។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ព្រះមហាក្សត្របញ្ជាឲ្យគេនាំលោកដានីយ៉ែលទៅបោះនៅក្នុងរូងតោ ទាំងមានរាជឱង្ការទៅលោកថា៖ «ព្រះរបស់លោកនឹងសង្គ្រោះជីវិតលោកជាមិនខាន ព្រោះលោកបានគោរពបម្រើព្រះអង្គដោយចិត្តព្យាយាម»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ដូច្នេះ ស្តេចទ្រង់ក៏ចេញបង្គាប់ ហើយគេនាំយកដានីយ៉ែលទៅបោះចុះក្នុងរូងសត្វសិង្ហទៅ ស្តេចទ្រង់មានបន្ទូលដល់ដានីយ៉ែលថា ព្រះនៃអ្នកដែលអ្នកគោរពជានិច្ច ទ្រង់នឹងជួយសង្គ្រោះអ្នកជាពិត 参见章节អាល់គីតាប16 ស្តេចបញ្ជាឲ្យគេនាំដានីយ៉ែលទៅបោះនៅក្នុងរូងតោ ទាំងមានប្រសាសន៍ទៅគាត់ថា៖ «អុលឡោះជាម្ចាស់របស់អ្នកនឹងសង្គ្រោះជីវិតអ្នកជាមិនខាន ព្រោះអ្នកបានគោរពបម្រើទ្រង់ដោយចិត្តព្យាយាម»។ 参见章节 |
ព្រះបាទនេប៊ូក្នេសាមានរាជឱង្ការថា៖ «សូមឲ្យព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ បានប្រកបដោយព្រះពរ ជាព្រះដែលបានចាត់ទេវតារបស់ព្រះអង្គ ឲ្យមករំដោះអ្នកបម្រើរបស់ព្រះអង្គ ដែលទុកចិត្តដល់ព្រះអង្គ។ គេមិនបានធ្វើតាមបញ្ជារបស់ស្តេចទេ តែសុខចិត្តប្រថុយខ្លួន ជាជាងគោរពបម្រើ ឬថ្វាយបង្គំព្រះណាផ្សេង ក្រៅពីព្រះរបស់ខ្លួនឡើយ។
ពួកអធិបតីក្នុងនគរ ពួកចៅហ្វាយ ពួកនាយក ពួកទីប្រឹក្សា និងពួកទេសាភិបាលបានមូលមតិគ្នា សូមឲ្យព្រះរាជាចេញរាជឱង្ការមួយច្បាប់ ប្រកាសបំរាមយ៉ាងតឹងរ៉ឹងថា បពិត្រព្រះរាជា ក្នុងរយៈពេលសាមសិបថ្ងៃ បើអ្នកណាទូលសូមអ្វីពីព្រះណា ឬពីមនុស្សណា ក្រៅពីព្រះករុណា នោះនឹងត្រូវបោះចោលទៅក្នុងរូងសិង្ហ។
ឥឡូវនេះ បើអស់លោកប្រុងប្រៀបនៅពេលដែលឮសំឡេងស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និងតន្ត្រីគ្រប់យ៉ាង ហើយបានក្រាបថ្វាយបង្គំរូបបដិមាករដែលយើងបានកសាង នោះល្អប្រពៃហើយ តែបើមិនថ្វាយបង្គំទេ គេនឹងបោះលោកទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធៅ ហើយនៅវេលានោះ តើមានព្រះឯណាដែលអាចនឹងរំដោះអស់លោក ឲ្យរួចពីកណ្ដាប់ដៃរបស់យើងបាន?»។