ដានីយ៉ែល 2:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
21 ព្រះអង្គផ្លាស់ប្ដូរពេលវេលា និងរដូវកាល ព្រះអង្គដកស្តេចចេញ ហើយក៏តាំងស្តេចឡើង ព្រះអង្គប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ និងចំណេះដល់អស់អ្នកដែលមានយោបល់។
参见章节 复制
21 គឺព្រះអង្គហើយ ដែលផ្លាស់ប្ដូរពេលវេលា និងរដូវកាល; ព្រះអង្គទ្រង់ដកស្ដេចចេញ ហើយក៏តាំងស្ដេចឡើង; ព្រះអង្គប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ ក៏ប្រទានចំណេះដឹងដល់អ្នកចេះដឹងផង។
参见章节 复制
21 ព្រះអង្គប្រកបដោយព្រះប្រាជ្ញាញាណ និងព្រះចេស្ដា ព្រះអង្គធ្វើឲ្យពេលវេលា និងរដូវកាលផ្លាស់ប្ដូរជាបន្តបន្ទាប់គ្នា ព្រះអង្គទម្លាក់ស្ដេចនានាពីរាជបល្ល័ង្ក ព្រះអង្គលើកស្ដេចនានាឲ្យឡើងគ្រងរាជ្យ ព្រះអង្គប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ និងប្រទានចំណេះដល់អ្នកដែលចេះពិចារណា
参见章节 复制
21 គឺទ្រង់ដែលបំផ្លាស់បំប្រែពេលកំណត់ នឹងរដូវកាល ទ្រង់ដកស្តេចចេញ ហើយក៏តាំងស្តេចឡើង ទ្រង់ប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ នឹងចំណេះដល់អស់អ្នកដែលមានយោបល់
参见章节 复制
21 ទ្រង់ប្រកបដោយប្រាជ្ញាញាណ និងអំណាច ទ្រង់ធ្វើឲ្យពេលវេលា និងរដូវកាល ផ្លាស់ប្ដូរជាបន្តបន្ទាប់គ្នា ទ្រង់ទម្លាក់ស្ដេចនានាពីរាជបល្ល័ង្ក ទ្រង់លើកស្ដេចនានាឲ្យឡើងគ្រងរាជ្យ ទ្រង់ប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ និងប្រទានចំណេះដល់អ្នកដែលចេះពិចារណា
参见章节 复制