ដានីយ៉ែល 10:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 រូបកាយរបស់លោកមើលទៅដូចជាត្បូងបេរីល ហើយមុខមានភាពដូចជាផ្លេកបន្ទោរ ឯភ្នែកក៏ដូចជាចន្លុះដែលឆេះ ដៃជើងរបស់លោក ដូចជាលង្ហិនខាត់យ៉ាងភ្លឺ ហើយសូរសំឡេងរបស់លោក ដូចជាសូរសំឡេងនៃមនុស្សមួយហ្វូង។ 参见章节ព្រះគម្ពីរខ្មែរសាកល6 រូបកាយរបស់គាត់ដូចជាត្បូងបេរីល មុខរបស់គាត់ដូចជាសណ្ឋាននៃផ្លេកបន្ទោរ ភ្នែករបស់គាត់ដូចជាចន្លុះភ្លើង ដើមដៃ និងជើងរបស់គាត់ដូចជាលង្ហិនខាត់យ៉ាងភ្លឺ ហើយសូរសម្ដីរបស់គាត់ដូចជាសូរសំឡេងនៃហ្វូងមនុស្ស។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 រូបកាយរបស់លោកភ្លឺចាំងដូចត្បូងប៊ុតលឿង ផ្ទៃមុខលោកភ្លឺផ្លេកដូចផ្លេកបន្ទោរ ភ្នែកលោកប្រៀបបាននឹងភ្លើងគប់ ដៃជើងរបស់លោកប្រៀបបាននឹងលង្ហិនដែលគេខាត់យ៉ាងរលោង ហើយសំឡេងរបស់លោកឮសូរអឹងកង ដូចសំឡេងមនុស្សយ៉ាងច្រើន។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 រូបកាយរបស់អ្នកនោះមើលទៅដូចជាត្បូងបេរីល ហើយមុខមានភាពដូចជាផ្លេកបន្ទោរ ឯភ្នែកក៏ដូចជាចន្លុះដែលឆេះ ដៃនឹងជើងដូចជាលង្ហិនខាត់យ៉ាងភ្លឺ ហើយសូរសំឡេងរបស់អ្នកនោះដូចជាសូរនៃជំនុំមនុស្សយ៉ាងធំ 参见章节អាល់គីតាប6 រូបកាយរបស់គាត់ភ្លឺចាំងដូចត្បូងប៊ុតលឿង ផ្ទៃមុខគាត់ភ្លឺផ្លេកដូចផ្លេកបន្ទោរ ភ្នែកគាត់ប្រៀបបាននឹងភ្លើងគប់ ដៃជើងរបស់គាត់ប្រៀបបាននឹងលង្ហិនដែលគេខាត់យ៉ាងរលោង ហើយសំឡេងរបស់គាត់ឮសូរអឹងកង ដូចសំឡេងមនុស្សយ៉ាងច្រើន។ 参见章节 |