ជនគណនា 3:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦38 អស់អ្នកដែលត្រូវបោះជំរំនៅខាងកើត ខាងមុខរោងឧបោសថ គឺនៅមុខត្រសាលជំនុំទិសខាងថ្ងៃរះ គឺលោកម៉ូសេ និងអើរ៉ុន ព្រមទាំងកូនរបស់លោក មានបន្ទុកទទួលខុសត្រូវកិច្ចការនៅក្នុងទីបរិសុទ្ធ គឺពិធីផ្សេងៗដែលត្រូវធ្វើជួសមុខឲ្យពួកអ៊ីស្រាអែល ឯអ្នកដទៃណាដែលមកជិត នោះនឹងត្រូវស្លាប់។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥38 លោកម៉ូសេ ព្រមទាំងលោកអើរ៉ុន និងកូនចៅរបស់លោក បោះជំរំនៅទិសខាងកើត គឺខាងមុខព្រះពន្លា និងពន្លាជួបព្រះអម្ចាស់។ ពួកលោកទទួលខុសត្រូវចំពោះការងារក្នុងទីសក្ការៈ តាងនាមប្រជាជនអ៊ីស្រាអែលទាំងមូល អ្នកឯទៀតៗចូលមកជិតទីសក្ការៈ នឹងត្រូវទទួលទោសដល់ស្លាប់។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤38 ឯពួកអ្នកដែលត្រូវដំឡើងត្រសាល នៅខាងកើត ត្រង់ខាងមុខរោងឧបោសថ គឺនៅមុខត្រសាលជំនុំទិសខាងថ្ងៃរះ នោះគឺជាម៉ូសេ នឹងអើរ៉ុន ហើយនឹងពួកកូនលោក ដើម្បីនឹងរក្សាបញ្ញើនៃទីបរិសុទ្ធ ដែលផ្ញើទុកនឹងពួកកូនចៅអ៊ីស្រាអែល បើអ្នកដទៃណាដែលមកជិត នោះនឹងត្រូវសំឡាប់ចោល 参见章节អាល់គីតាប38 ម៉ូសា ព្រមទាំងហារូន និងកូនចៅរបស់គាត់បោះជំរំនៅទិសខាងកើត គឺខាងមុខជំរំសក្ការៈ និងជំរំជួបអុលឡោះតាអាឡា។ ពួកគាត់ទទួលខុសត្រូវចំពោះការងារក្នុងទីសក្ការៈ តាងឈ្មោះប្រជាជនអ៊ីស្រអែលទាំងមូលអ្នកឯទៀតៗ ចូលមកជិតទីសក្ការៈនឹងត្រូវទទួលទោសដល់ស្លាប់។ 参见章节 |