ជនគណនា 24:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ប្រៀបដូចជាដើមលម៉ើ ដែលដុះផ្ដុំគ្នា ហើយលាតសន្ធឹងយ៉ាងវែង ដូចសួនច្បារនៅមាត់ទន្លេ ដូចដើមក្រឹស្នាដែលព្រះយេហូវ៉ាបានដាំ ដូចជាដើមតាត្រៅនៅមាត់ទឹក។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 គឺប្រៀបដូចជាទឹកជ្រោះហូរ ដូចសួនឧទ្យាន ដែលស្ថិតនៅក្បែរទន្លេ ដូចដើមក្រស្នា ដែលព្រះអម្ចាស់បានដាំ ដូចដើមតាត្រៅ ដែលដុះនៅតាមមាត់ទឹក។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ទីលំនៅទាំងនោះលយវែងទៅ ដូចជាច្រកភ្នំ ក៏ដូចជាច្បារនៅមាត់ទន្លេ ដូចជាដើមក្រឹស្នាដែលព្រះយេហូវ៉ាបានដាំ ហើយដូចជាដើមតាត្រៅនៅមាត់ទឹក 参见章节អាល់គីតាប6 គឺប្រៀបដូចជាទឹកជ្រោះហូរ ដូចសួនឧទ្យាន ដែលស្ថិតនៅក្បែរទន្លេ ដូចដើមក្រឹស្នា ដែលអុលឡោះតាអាឡាបានដាំ ដូចដើមតាត្រៅ ដែលដុះនៅតាមមាត់ទឹក។ 参见章节 |
ឯតាមមាត់ច្រាំងទាំងសងខាងទន្លេនោះ នឹងមានដុះដើមឈើគ្រប់យ៉ាង សម្រាប់ជាអាហារ ជាដើមដែលស្លឹកមិនស្រពោនឡើយ ហើយមិនដែលខានមានផ្លែដែរ គឺនឹងកើតផ្លែថ្មីរាល់តែខែ ពីព្រោះទឹកនោះចេញពីទីបរិសុទ្ធមក ហើយផ្លែឈើទាំងនោះ នឹងបានសម្រាប់ជាអាហារ ឯស្លឹកក៏សម្រាប់នឹងកែរោគឲ្យជាដែរ»។