ជនគណនា 23:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ហើយព្រះទ្រង់ក៏យាងមកជួបបាឡាម។ បាឡាមទូលព្រះអង្គថា៖ «ទូលបង្គំបានរៀបចំអាសនាទាំងប្រាំពីរ ហើយបានថ្វាយគោឈ្មោលមួយ និងចៀមឈ្មោលមួយ នៅលើអាសនានីមួយៗ»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ព្រះជាម្ចាស់យាងមកជួបលោកបាឡាម លោកក៏ទូលព្រះអង្គថា៖ «ទូលបង្គំបានដំឡើងអាសនៈប្រាំពីរ ហើយនៅលើអាសនៈនីមួយៗ ទូលបង្គំបានថ្វាយគោបាមួយ និងចៀមឈ្មោលមួយ»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ឯព្រះទ្រង់ក៏មកជួបនឹងបាឡាម រួចគាត់ទូលទ្រង់ថា ទូលបង្គំបានរៀបចំអាសនាទាំង៧ ហើយបានថ្វាយគោ នឹងចៀមមួយៗ នៅលើអាសនាទាំងនោះ 参见章节អាល់គីតាប4 អុលឡោះមកជួបបាឡាម គាត់ក៏ជម្រាបទ្រង់ថា៖ «ខ្ញុំបានដំឡើងអាសនៈប្រាំពីរ ហើយនៅលើអាសនៈនីមួយៗ ខ្ញុំបានជូនគោបាមួយ និងចៀមឈ្មោលមួយ»។ 参见章节 |