ជនគណនា 15:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 នៅក្នុងក្រុមជំនុំ ត្រូវមានច្បាប់តែមួយសម្រាប់អ្នករាល់គ្នា និងសម្រាប់អ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយអ្នករាល់គ្នា ជាច្បាប់គ្រប់ជំនាន់តទៅ។ អ្នករាល់គ្នា និងអ្នកប្រទេសក្រៅនឹងបានដូចគ្នា នៅចំពោះព្រះយេហូវ៉ា។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 គឺមានក្បួនតម្រាតែមួយ សម្រាប់សហគមន៍ទាំងមូល ទោះបីអ្នករាល់គ្នាក្ដី ឬជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នាក្ដី។ ត្រូវធ្វើតាមក្បួនតម្រានេះ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ គ្រប់តំណតទៅ ទោះបីជនបរទេសក្ដី ឬអ្នករាល់គ្នាក្ដី។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 នៅក្នុងពួកជំនុំ នោះត្រូវមានច្បាប់តែ១សំរាប់ឯងរាល់គ្នា ហើយសំរាប់អ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយដែរ គឺជាច្បាប់ដ៏អស់កល្បជានិច្ច នៅអស់ទាំងដំណតទៅ នៅចំពោះព្រះយេហូវ៉ា ទោះទាំងអ្នកប្រទេសក្រៅ ក៏ដូចជាឯងរាល់គ្នាដែរ 参见章节អាល់គីតាប15 គឺមានក្បួនតម្រាតែមួយ សម្រាប់សហគមន៍ទាំងមូលទោះបី អ្នករាល់គ្នាក្តី ឬជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នាក្តី។ ត្រូវធ្វើតាមក្បួនតម្រានេះ នៅចំពោះអុលឡោះតាអាឡាគ្រប់តំណតទៅ ទោះបីជនបរទេសក្តី ឬអ្នករាល់គ្នាក្តី។ 参见章节 |
ពួកអ៊ីស្រាអែលទាំងអស់ ទាំងពួកអ្នកប្រទេសក្រៅ ទាំងពួកអ្នកស្រុក ព្រមទាំងពួកចាស់ទុំ ពួកនាយក និងពួកចៅក្រម នាំគ្នាឈរសងខាងហិប នៅមុខពួកលេវីជាសង្ឃ ដែលសែងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ពួកគេពាក់កណ្ដាលឈរខាងភ្នំកេរិស៊ីម ពាក់កណ្ដាលទៀតឈរខាងភ្នំអេបាល ដូចលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានបង្គាប់ពីដំបូង ដើម្បីឲ្យពរប្រជាជនអ៊ីស្រាអែល។