ចោទិយកថា 7:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងបណ្តេញសាសន៍ទាំងនោះ ចេញពីមុខអ្នកបន្តិចម្តងៗ។ អ្នកមិនអាចបំផ្លាញពួកគេទាំងអស់ភ្លាមៗបានឡើយ បើមិនដូច្នោះទេ សត្វព្រៃនឹងចម្រើនឡើង ហើយធ្វើទុក្ខអ្នកមិនខាន។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 ព្រះអម្ចាស់ ជាព្រះរបស់អ្នក ដេញកម្ចាត់ពួកគេចេញឆ្ងាយពីអ្នកបន្តិចម្ដងៗ។ អ្នកពុំអាចបំផ្លាញពួកគេអស់ភ្លាមៗឡើយ បើមិនដូច្នោះទេ សត្វព្រៃកើនចំនួនច្រើនឡើង ហើយធ្វើទុក្ខអ្នកជាមិនខាន។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងបណ្តេញសាសន៍ទាំងនោះ ចេញពីមុខឯងបន្តិចម្តងៗ មិនត្រូវឲ្យឯងរាល់គ្នាបំផ្លាញគេទាំងអស់ ដោយរហ័សពេកឡើយ ក្រែងសត្វព្រៃចំរើនឡើងដល់ឯងវិញ 参见章节អាល់គីតាប22 អុលឡោះតាអាឡាជាម្ចាស់របស់អ្នក ដេញកំចាត់ពួកគេចេញឆ្ងាយពីអ្នកបន្តិចម្តងៗ។ អ្នកពុំអាចបំផ្លាញពួកគេអស់ភ្លាមៗឡើយ បើមិនដូច្នោះទេ សត្វព្រៃកើនចំនួនច្រើនឡើង ហើយធ្វើទុក្ខអ្នកជាមិនខាន។ 参见章节 |