ចោទិយកថា 32:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 គេបានធ្វើឲ្យយើងប្រចណ្ឌ ដោយសាររបស់ដែលមិនមែនជាព្រះ ក៏បានបណ្ដាលឲ្យយើងខឹង ដោយសាររូបព្រះរបស់គេ។ ដូច្នេះ យើងនឹងធ្វើឲ្យគេប្រចណ្ឌដែរ ដោយសារពួកអ្នកដែលមិនមែនជាប្រជាជនណាមួយ យើងបណ្ដាលឲ្យគេខឹង ដោយសារសាសន៍មួយដែលឥតប្រាជ្ញា។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 ពួកគេធ្វើឲ្យយើងមានចិត្តប្រច័ណ្ឌ ដោយសារព្រះក្លែងក្លាយ ពួកគេធ្វើឲ្យយើងខឹង ដោយសារព្រះដែលឥតបានការ។ ដូច្នេះ យើងក៏នឹងធ្វើឲ្យពួកគេប្រច័ណ្ឌ ដោយសារមនុស្សដែលមិនមែនជាប្រជាជន យើងនឹងធ្វើឲ្យពួកគេខឹង ដោយសារប្រជាជាតិដែលមិនដឹងខុសត្រូវ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 គេបានបណ្តាលឲ្យអញមានសេចក្ដីប្រចណ្ឌ ដោយសាររបស់ដែលមិនមែនជាព្រះ ក៏បានចាក់រុកអញឲ្យខឹង ដោយសាររបស់ឥតប្រយោជន៍របស់គេ ដូច្នេះអញនឹងបណ្តាលឲ្យគេមានសេចក្ដីប្រចណ្ឌដែរ ដោយសារពួកមនុស្សដែលមិនមែនជាសាសន៍ណាទេ ហើយនឹងចាក់រុកឲ្យគេខឹង ដោយសារសាសន៍១ដែលឥតប្រាជ្ញា 参见章节អាល់គីតាប21 ពួកគេធ្វើឲ្យយើងមានចិត្តប្រច័ណ្ឌ ដោយសារព្រះក្លែងក្លាយ ពួកគេធ្វើឲ្យយើងខឹង ដោយសារព្រះដែលឥតបានការ។ ដូច្នេះ យើងក៏នឹងធ្វើឲ្យពួកគេប្រច័ណ្ឌ ដោយសារមនុស្សដែលមិនមែនជាប្រជាជន យើងនឹងធ្វើឲ្យពួកគេខឹង ដោយសារប្រជាជាតិដែលមិនដឹងខុសត្រូវ។ 参见章节 |
ក្នុងអស់ទាំងព្រះឥតប្រយោជន៍របស់សាសន៍ដទៃ តើមានណាមួយបង្អុរឲ្យមានភ្លៀងធ្លាក់មកបានឬ? តើផ្ទៃមេឃនឹងឲ្យធ្លាក់ភ្លៀងមួយមេបានឬទេ? ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំអើយ តើមិនមែនព្រះអង្គទេឬ? ដូច្នេះ យើងខ្ញុំនឹងទន្ទឹងចាំតែព្រះអង្គ ដ្បិតគឺព្រះអង្គហើយដែលបានធ្វើគ្រប់ការទាំងនេះ។
«ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើដូច្នេះ? យើងខ្ញុំក៏ជាមនុស្សធម្មតាដូចអ្នករាល់គ្នាដែរ យើងខ្ញុំនាំដំណឹងល្អមកប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានបែរចេញពីសេចក្ដីឥតប្រយោជន៍ទាំងនេះ មករកព្រះដ៏មានព្រះជន្មរស់នៅវិញ ជាព្រះដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗទាំងអស់ដែលនៅទីទាំងនោះ។
គេបោះបង់បញ្ញត្តិរបស់ព្រះអង្គ និងសេចក្ដីសញ្ញាដែលព្រះអង្គបានតាំងនឹងបុព្វបុរសគេ ព្រមទាំងសេចក្ដីបន្ទាល់ ដែលព្រះអង្គបានមានព្រះបន្ទូលនឹងគេផង គេដើរតាមតែការឥតប្រយោជន៍ ហើយខ្លួនគេក៏ត្រឡប់ជាអសារឥតការដែរ គេប្រព្រឹត្តតាមពួកសាសន៍ដទៃនៅជុំវិញ ដែលព្រះយេហូវ៉ាហាមថា កុំឲ្យត្រាប់តាមអ្នកទាំងនោះឡើយ។