ចោទិយកថា 31:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 ដ្បិតកាលណាយើងបាននាំគេចូលទៅក្នុងស្រុកមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដែលយើងបានស្បថថានឹងឲ្យដល់បុព្វបុរសរបស់គេ ហើយគេបានបរិភោគឆ្អែត បានធំធាត់ នោះគេនឹងងាកបែរទៅរកព្រះដទៃ ទាំងគោរពប្រតិបត្តិដល់ព្រះទាំងនោះ រួចមើលងាយយើង ហើយផ្តាច់សេចក្ដីសញ្ញារបស់យើង។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 យើងនឹងនាំជនជាតិនេះចូលទៅក្នុងស្រុក ដែលយើងបានសន្យាជាមួយបុព្វបុរសរបស់ពួកគេ ថានឹងប្រគល់ឲ្យពួកគេ គឺជាស្រុកដ៏សម្បូណ៌សប្បាយ។ ពេលមានអាហារបរិភោគឆ្អែត បានធំធាត់ ពួកគេនឹងបែរចិត្តទៅរកព្រះដទៃ ហើយគោរពបម្រើព្រះទាំងនោះ។ ពួកគេនឹងប្រមាថមាក់ងាយយើង ហើយផ្ដាច់សម្ពន្ធមេត្រីជាមួយយើង។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 ដ្បិតកាលណាអញបាននាំគេចូលទៅក្នុងស្រុកមានទឹកដោះ នឹងទឹកឃ្មុំហូរហៀរ ដែលអញបានស្បថនឹងពួកឰយុកោគេ ហើយគេបានបរិភោគឆ្អែតចំរើនសាច់ឡើង នោះគេនឹងងាកបែរទៅតាមព្រះដទៃវិញ ព្រមទាំងគោរពប្រតិបត្តិផង គេនឹងមើលងាយដល់អញ ហើយផ្តាច់សេចក្ដីសញ្ញាអញចេញ 参见章节អាល់គីតាប20 យើងនឹងនាំជនជាតិនេះចូលទៅក្នុងស្រុកដែលយើងបានសន្យាជាមួយបុព្វបុរសរបស់ពួកគេ ថានឹងប្រគល់ឲ្យពួកគេ គឺជាស្រុកដ៏សម្បូណ៌សប្បាយ។ ពេលមានអាហារបរិភោគឆ្អែត បានធំធាត់ ពួកគេនឹងបែរចិត្តទៅរកព្រះដទៃ ហើយគោរពបម្រើព្រះទាំងនោះ។ ពួកគេនឹងប្រមាថមាក់ងាយយើង ហើយផ្តាច់សម្ពន្ធមេត្រីជាមួយយើង។ 参见章节 |
«កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក បាននាំអ្នកចូលទៅក្នុងស្រុកដែលអ្នកហៀបនឹងចូលទៅកាន់កាប់ ហើយព្រះអង្គបានដេញសាសន៍ជាច្រើនពីមុខអ្នកចេញ គឺសាសន៍ហេត សាសន៍គើកាស៊ី សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស សាសន៍ទាំងប្រាំពីរនោះមានគ្នាច្រើន ហើយខ្លាំងពូកែជាងអ្នក