ចោទិយកថា 29:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦28 ព្រះយេហូវ៉ាបានរំលើងគេចេញពីស្រុក ដោយសេចក្ដីខ្ញាល់ សេចក្ដីឃោរឃៅ និងសេចក្ដីក្រោធជាខ្លាំង ហើយបានបោះគេចោលទៅក្នុងស្រុកមួយទៀត ដូចជាមានសព្វថ្ងៃនេះ" 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥28 មានតែព្រះអម្ចាស់ជាព្រះរបស់យើងប៉ុណ្ណោះ ដែលជ្រាបនូវអ្វីៗដ៏លាក់កំបាំង។ ព្រះអង្គបើកឲ្យយើង និងកូនចៅរបស់យើងគ្រប់ជំនាន់តរៀងទៅ ស្គាល់អ្វីៗដែលព្រះអង្គសម្តែង ដើម្បីឲ្យយើងប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរនៃក្រឹត្យវិន័យនេះ»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤28 ឯអស់ទាំងសេចក្ដីលាក់កំបាំង នោះស្រេចនៅព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាទេ តែសេចក្ដីដែលបានបើកសំដែងមកទាំងប៉ុន្មាន នោះស្រេចនៅយើងរាល់គ្នា ហើយនឹងកូនចៅយើង ជារៀងរាបដរាបវិញ ដើម្បីឲ្យយើងបានប្រព្រឹត្តតាមអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះ។ 参见章节អាល់គីតាប28 មានតែអុលឡោះតាអាឡា ជាម្ចាស់របស់យើងប៉ុណ្ណោះ ដែលជ្រាបនូវអ្វីៗដ៏លាក់កំបាំង។ ទ្រង់បើកឲ្យយើង និងកូនចៅរបស់យើងគ្រប់ជំនាន់តរៀងទៅ ស្គាល់អ្វីៗដែលទ្រង់សំដែង ដើម្បីឲ្យយើងប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មានដែលមានចែងទុកក្នុងគិតាបនៃហ៊ូកុំនេះ»។ 参见章节 |
ដ្បិតព្រះយេហូវ៉ានឹងវាយពួកអ៊ីស្រាអែល ដូចជាដើមបបុសដែលញ័រនៅក្នុងទឹក ហើយទ្រង់នឹងរំលើងពួកអ៊ីស្រាអែលចេញពីដីល្អនេះ ដែលទ្រង់បានប្រទានដល់បុព្វបុរសគេ ក៏នឹងកម្ចាត់កម្ចាយគេទៅខាងនាយទន្លេ ដោយព្រោះគេបានធ្វើបង្គោលសក្ការៈ សម្រាប់ខ្លួន ដែលបណ្ដាលឲ្យព្រះយេហូវ៉ាមានសេចក្ដីក្រោធ
ឱព្រះអម្ចាស់អើយ សេចក្ដីសុចរិតជារបស់ព្រះអង្គ តែចំពោះយើងខ្ញុំវិញ ដូចសព្វថ្ងៃនេះ មានតែសេចក្ដីអាម៉ាស់មុខ គឺទាំងអ្នកស្រុកយូដា អ្នកនៅក្រុងយេរូសាឡិម និងសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ដែលនៅជិតនៅឆ្ងាយ គឺនៅអស់ទាំងស្រុកដែលព្រះអង្គបានបណ្តេញគេទៅ ព្រោះតែអំពើរំលង ដែលគេបានប្រព្រឹត្តទាស់នឹងព្រះអង្គ។
តាំងពីគ្រាបុព្វបុរសរបស់យើងខ្ញុំ រហូតមកដល់សព្វថ្ងៃ យើងខ្ញុំមានទោសធ្ងន់ណាស់ ហើយដោយព្រោះអំពើទុច្ចរិតរបស់យើងខ្ញុំ បានជាព្រះអង្គប្រគល់យើងខ្ញុំ ពួកស្តេចរបស់យើងខ្ញុំ និងពួកសង្ឃរបស់យើងខ្ញុំ ទៅក្នុងកណ្ដាប់ដៃរបស់ពួកស្តេចស្រុកដទៃ ឲ្យគេសម្លាប់ដោយដាវ ឲ្យគេនាំទៅជាឈ្លើយ ឲ្យគេរឹបយកទ្រព្យសម្បត្តិ ហើយឲ្យមានសេចក្ដីអាម៉ាស់ខ្មាស ដូចជាមានសព្វថ្ងៃនេះ។