ចោទិយកថា 18:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក បានជ្រើសរើសលោក និងកូនចៅរបស់លោក ពីចំណោមកុលសម្ព័ន្ធទាំងប៉ុន្មានរបស់អ្នក ឲ្យឈរបំពេញមុខងារ ក្នុងព្រះនាមព្រះយេហូវ៉ា ជារៀងរហូត។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក បានជ្រើសរើសបូជាចារ្យ និងពូជពង្សរបស់លោក ពីចំណោមកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល ឲ្យនៅបម្រើព្រះអង្គជារៀងរាល់ថ្ងៃ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានរើសគេ នឹងកូនចៅគេ ពីពូជអំបូរឯងទាំងប៉ុន្មាន ឲ្យបានឈរធ្វើការងារ ដោយនូវព្រះនាមព្រះយេហូវ៉ាជានិច្ច។ 参见章节អាល់គីតាប5 ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បានជ្រើសរើសអ៊ីមុាំ និងពូជពង្សរបស់អ្នក ពីចំណោមកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រអែល ឲ្យនៅបម្រើអុលឡោះជារៀងរាល់ថ្ងៃ។ 参见章节 |
រួចលោកមានប្រសាសន៍ទៅកាន់កូរេ និងបក្សពួកទាំងអស់របស់គាត់ថា៖ «ព្រឹកស្អែក ព្រះយេហូវ៉ានឹងបង្ហាញឲ្យដឹងថាអ្នកណាដែលជារបស់ព្រះអង្គ អ្នកណាដែលបរិសុទ្ធ ហើយព្រះអង្គនឹងឲ្យអ្នកណាចូលទៅជិតព្រះអង្គ។ អ្នកណាដែលព្រះអង្គនឹងជ្រើសរើស ព្រះអង្គនឹងឲ្យអ្នកនោះចូលទៅជិតព្រះអង្គ។