កិច្ចការ 27:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 កាលមើលមិនឃើញថ្ងៃ ឬផ្កាយអស់រយៈពេលជាច្រើនថ្ងៃ ហើយខ្យល់ព្យុះនៅតែបក់គំហុកខ្លាំង ទីបំផុតយើងក៏អស់សង្ឃឹមថានឹងបានរួចជីវិត។ 参见章节ព្រះគម្ពីរខ្មែរសាកល20 កាលមិនឃើញព្រះអាទិត្យ ឬផ្កាយអស់រយៈពេលជាច្រើនថ្ងៃ ហើយខ្យល់ព្យុះដ៏ខ្លាំងនៅតែបក់គំហុក នៅទីបំផុតសេចក្ដីសង្ឃឹមទាំងអស់ដែលយើងនឹងរួចជីវិត ក៏រលាយបាត់ទៅ។ 参见章节Khmer Christian Bible20 ដោយគ្មានពន្លឺថ្ងៃ ឬផ្កាយបំភ្លឺអស់រយៈពេលច្រើនថ្ងៃ ហើយព្យុះនៅតែបោកបក់មិនថមថយសោះ នៅទីបំផុតយើងក៏អស់សង្ឃឹមទាំងស្រុងថា នឹងបានរួចជីវិត។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 យើងមើលថ្ងៃ ឬផ្កាយមិនឃើញអស់រយៈពេលជាច្រើនថ្ងៃ ហើយដោយខ្យល់ព្យុះនៅតែមានសន្ទុះខ្លាំងដដែល នៅទីបំផុត យើងក៏លែងមានសង្ឃឹមថានឹងបានរួចជីវិត។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 រួចដោយព្រោះមិនឃើញថ្ងៃ ឬផ្កាយជាយូរថ្ងៃ ហើយព្យុះសង្ឃរាមិនចេះអន់ស្រាកសោះ បានជាយើងលែងសង្ឃឹមនឹងរួចជីវិតបាន។ 参见章节អាល់គីតាប20 យើងមើលថ្ងៃ ឬផ្កាយមិនឃើញអស់រយៈពេលជាច្រើនថ្ងៃ ហើយដោយខ្យល់ព្យុះនៅតែមានសន្ទុះខ្លាំងដដែល នៅទីបំផុត យើងក៏លែងមានសង្ឃឹមថានឹងបានរួចជីវិត។ 参见章节 |