កិច្ចការ 11:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 កាលគេបានឮសេចក្ដីទាំងនេះ គេក៏ស្ងាត់មាត់ ហើយបែរជាលើកតម្កើងព្រះ ដោយពោលថា "ដូច្នេះ សូម្បីតែសាសន៍ដទៃ ក៏ព្រះប្រទានឱកាសឲ្យប្រែចិត្ត ឲ្យគេមានជីវិតដែរហ្ន៎!"។ 参见章节ព្រះគម្ពីរខ្មែរសាកល18 នៅពេលឮសេចក្ដីទាំងនេះ ពួកគេក៏ស្ងៀមទៅ ហើយលើកតម្កើងសិរីរុងរឿងដល់ព្រះថា៖ “បើដូច្នេះ ព្រះបានប្រទានការកែប្រែចិត្តដែលនាំទៅរកជីវិត ឲ្យសាសន៍ដទៃដែរហ្ន៎!”។ 参见章节Khmer Christian Bible18 ពេលពួកគេបានឮដូច្នេះ ពួកគេក៏នៅស្ងៀម ហើយសរសើរតម្កើងព្រះជាម្ចាស់ ដោយនិយាយថា៖ «ដូច្នេះ ព្រះជាម្ចាស់ក៏ប្រទានការប្រែចិត្ដ ដែលនាំទៅឯជីវិតដល់សាសន៍ដទៃដែរ!» 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 កាលពួកអ្នកជឿបានឮសេចក្ដីទាំងនេះ គេក៏ធូរចិត្ត ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ទាំងពោលថា៖ «សូម្បីតែសាសន៍ដទៃក៏ព្រះជាម្ចាស់ប្រោសប្រទានឲ្យគេកែប្រែចិត្តគំនិត ដើម្បីទទួលជីវិតដែរ!»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 កាលបានឮសេចក្ដីនោះហើយ នោះគេបាត់មាត់ ក៏ត្រឡប់ជាសរសើរដល់ព្រះវិញថា ដូច្នេះ ព្រះទ្រង់ក៏ប្រោសប្រទានការប្រែចិត្តដល់ពួកសាសន៍ដទៃ ឲ្យគេមានជីវិតដែរហ្ន៎។ 参见章节អាល់គីតាប18 កាលពួកអ្នកជឿបានឮសេចក្ដីទាំងនេះ គេក៏ធូរចិត្ដ ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ទាំងពោលថា៖ «សូម្បីតែសាសន៍ដទៃ ក៏អុលឡោះប្រោសប្រទានឲ្យគេកែប្រែចិត្ដគំនិត ដើម្បីទទួលជីវិតដែរ!»។ 参见章节 |
ក៏ចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលម្អជំនួសផេះ ហើយប្រេងនៃអំណរជំនួសសេចក្ដីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់ ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ មានប្រយោជន៍ឲ្យព្រះអង្គបានថ្កើងឡើង។
«យើងនឹងចាក់និស្ស័យមកលើពួកវង្សដាវីឌ និងពួកអ្នកនៅក្រុងយេរូសាឡិម ឲ្យគេមានចិត្តប្រកបដោយគុណ និងសេចក្ដីទូលអង្វរ នោះគេនឹងគន់មើលអ្នក ដែលគេបានចាក់ ហើយគេនឹងយំសោកនឹងអ្នកនោះ ដូចជាយំសោកនឹងកូនខ្លួនតែមួយ គេនឹងយំខ្សឹកខ្សួលនឹងអ្នកនោះ ដូចជាយំនឹងកូនច្បងរបស់ខ្លួន។
ត្រូវចែកគ្នាដោយចាប់ឆ្នោត ទុកជាមត៌កសម្រាប់អ្នករាល់គ្នា ហើយសម្រាប់ពួកសាសន៍ដទៃ ដែលអាស្រ័យនៅកណ្ដាលអ្នករាល់គ្នា ជាពួកអ្នកដែលនឹងបង្កើតកូន នៅកណ្ដាលអ្នកដែរ អ្នកទាំងនោះនឹងបានដូចអ្នកដែលកើតនៅក្នុងស្រុកអ៊ីស្រាអែល ដល់អ្នករាល់គ្នា គេនឹងបានមត៌កនៅក្នុងកុលសម្ព័ន្ធទាំងប៉ុន្មាននៃអ៊ីស្រាអែល ជាមួយអ្នករាល់គ្នាដែរ