២ សាំយូអែល 23:21 - អាល់គីតាប21 គាត់ក៏បានសម្លាប់ជនជាតិអេស៊ីបម្នាក់ ដែលមានរូបរាងធំសម្បើម ប្រដាប់ដោយលំពែង។ គាត់ទៅប្រយុទ្ធនឹងគេដោយមានតែដំបងប៉ុណ្ណោះ គាត់ដណ្តើមយកលំពែងពីដៃអ្នកនោះបាន ហើយចាក់សម្លាប់គេនឹងលំពែងនោះទៅ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ហើយលោកបានសម្លាប់សាសន៍អេស៊ីព្ទម្នាក់ ដែលមានមាឌធំខ្ពស់ សាសន៍អេស៊ីព្ទម្នាក់នោះកាន់លំពែងនៅដៃ ប៉ុន្តែ បេណាយ៉ាប្រយុទ្ធនឹងគេ ដោយមានតែដំបងប៉ុណ្ណោះ លោកកន្ត្រាក់យកលំពែងពីដៃសាសន៍អេស៊ីព្ទនោះបាន រួចចាក់សម្លាប់នឹងលំពែងរបស់គេនោះទៅ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 លោកក៏បានសម្លាប់ជនជាតិអេស៊ីបម្នាក់ ដែលមានរូបរាងធំសម្បើម ប្រដាប់ដោយលំពែង។ លោកទៅប្រយុទ្ធនឹងគេ ដោយមានតែដំបងប៉ុណ្ណោះ លោកដណ្ដើមយកលំពែងពីដៃអ្នកនោះបាន ហើយចាក់សម្លាប់គេនឹងលំពែងនោះទៅ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 ហើយលោកសំឡាប់សាសន៍អេស៊ីព្ទម្នាក់ដែលគួរស្ញែងខ្លាច វាកាន់លំពែងនៅដៃ តែលោកមានតែដំបងកាន់ចុះទៅឯវាប៉ុណ្ណោះ ក៏កន្ត្រាក់យកលំពែងពីដៃនៃសាសន៍អេស៊ីព្ទនោះបាន រួចចាក់សំឡាប់ នឹងលំពែងរបស់ខ្លួនវានោះឯង 参见章节 |