២ របាក្សត្រ 25:19 - អាល់គីតាប19 ស្តេចអួតខ្លួនថាវាយឈ្នះជនជាតិអេដុម ដូច្នេះស្តេចកំពុងតែមានមោទនភាព ហើយលើកតម្កើងខ្លួនឯង។ ឥឡូវនេះសូមនៅក្នុងដំណាក់ទៅ! ហេតុអ្វីបានជាស្តេចចង់ធ្វើសង្គ្រាមដែលបង្កឲ្យវេទនាដូច្នេះ? ស្តេច និងប្រជាជនយូដាមុខជាបរាជ័យមិនខាន!»។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ទ្រង់មានរាជឱង្ការថា "យើងបានវាយឈ្នះពួកសាសន៍អេដុម" ហើយព្រះហឫទ័យទ្រង់បានតម្កើងទ្រង់ឡើងឲ្យបានអួតខ្លួន ចូរនៅឯដំណាក់ទ្រង់ទៅ ហេតុអី្វបានជាចង់រករឿង ដែលនាំឲ្យមានអន្តរាយ ឲ្យទ្រង់ត្រូវដួល ព្រមទាំងពួកយូដាផង?»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ព្រះករុណាអួតខ្លួនថាវាយឈ្នះជនជាតិអេដុម ដូច្នេះ ព្រះរាជាកំពុងតែមានមោទនភាព ហើយលើកតម្កើងខ្លួនឯង។ ឥឡូវនេះ សូមគង់ក្នុងព្រះដំណាក់ទៅ! ហេតុអ្វីបានជាព្រះករុណាចង់ធ្វើសង្គ្រាម ដែលបង្កឲ្យវេទនាដូច្នេះ? ព្រះករុណា និងប្រជាជនយូដា មុខជាបរាជ័យមិនខាន!»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ទ្រង់មានបន្ទូលថា មើល យើងបានវាយឈ្នះពួកសាសន៍អេដំម ហើយព្រះទ័យទ្រង់បានដំកើងទ្រង់ឡើងឲ្យបានអួតខ្លួន ចូរនៅឯដំណាក់ទ្រង់ទៅ តើចង់រករឿង ដែលនឹងនាំឲ្យមានអន្តរាយ ឲ្យទ្រង់ត្រូវដួល ព្រមទាំងពួកយូដាផងធ្វើអី។ 参见章节 |
ប៉ុន្តែ ស្តេចនេកោចាត់អ្នកនាំសារឲ្យមកជម្រាបស្តេចយ៉ូសៀសថា៖ «សូមជម្រាបស្តេចស្រុកយូដា តើខ្ញុំ និងស្តេចមានរឿងអ្វីនឹងគ្នា? ខ្ញុំលើកទ័ពមកថ្ងៃនេះ មិនមែនដើម្បីច្បាំងនឹងស្តេចទេ គឺខ្ញុំទៅច្បាំងជាមួយខ្មាំងសត្រូវរបស់ខ្ញុំទេតើ។ អុលឡោះបង្គាប់ខ្ញុំឲ្យទៅយ៉ាងរូតរះ។ ដូច្នេះសូមកុំជំទាស់នឹងអុលឡោះដែលនៅជាមួយខ្ញុំឡើយ ក្រែងលោទ្រង់ធ្វើឲ្យស្តេចវិនាស»។