២ ពង្សាវតារក្សត្រ 8:10 - អាល់គីតាប10 អេលីយ៉ាសាក់ឆ្លើយថា៖ «ចូរទៅជម្រាបស្តេចវិញថា ស្តេចនឹងបានជាសះស្បើយពិតមែន! ប៉ុន្តែ អុលឡោះតាអាឡាសំដែងឲ្យខ្ញុំដឹងថា ស្តេចមុខជាស្លាប់ជាក់ជាមិនខាន»។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 អេលីសេឆ្លើយថា៖ «ចូរទៅទូលទ្រង់វិញថា "នឹងបានជាយ៉ាងពិតប្រាកដ" ប៉ុន្តែ ព្រះយេហូវ៉ាបានសម្ដែងឲ្យខ្ញុំដឹងថា ទ្រង់ត្រូវសុគតជាក់ជាមិនខាន»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 លោកអេលីសេឆ្លើយថា៖ «ចូរទៅទូលព្រះករុណាវិញថា ស្ដេចនឹងបានជាសះស្បើយពិតមែន! ប៉ុន្តែ ព្រះអម្ចាស់សម្តែងឲ្យខ្ញុំដឹងថា ព្រះករុណាមុខជាសោយទិវង្គតជាក់ជាមិនខាន»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 អេលីសេក៏តបថា ចូរទៅទូលទ្រង់វិញថា នឹងបានជាៗពិត ប៉ុន្តែព្រះយេហូវ៉ាបានសំដែងឲ្យខ្ញុំដឹងជាក់ថា ទ្រង់ត្រូវស្លាប់ជាប្រាកដវិញ 参见章节 |
អ្នកចូលទៅជួបស្តេច ហើយស្តេចមានប្រសាសន៍មកកាន់អ្នកថា៖ «មីកាយ៉ាអើយ តើយើងទាំងពីរ ត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ លោកមីកាយ៉ាជម្រាបថា៖ «សូមស្តេចអញ្ជើញទៅចុះ! ស្តេចមុខជាទទួលជ័យជំនះមិនខាន! អុលឡោះតាអាឡាប្រគល់ក្រុងនោះ មកក្នុងកណ្តាប់ដៃរបស់ស្តេចហើយតើ!»។