២ ពង្សាវតារក្សត្រ 11:19 - អាល់គីតាប19 បន្ទាប់មក គាត់នាំពួកមេទ័ព ពួកនាយទាហានស្តេចដែលជាជនជាតិការី និងពលទាហាន ព្រមទាំងប្រជាជនទាំងមូលនៅក្នុងស្រុក ដង្ហែស្តេចពីដំណាក់របស់អុលឡោះតាអាឡា ចូលវាំងតាមខ្លោងទ្វារនៃពួកអ្នកយាម រួចហើយស្តេចយ៉ូអាសឡើងនៅលើបល្ល័ង្ករាជ្យ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 លោកក៏នាំយកពួកមេទ័ព ពួកនាយ និងពួកថ្មើរជើង ព្រមទាំងពួកបណ្ដាជនទាំងប៉ុន្មាននៅក្នុងស្រុក ទៅដង្ហែស្ដេចចុះពីព្រះវិហាររបស់ព្រះយេហូវ៉ា ចូលទៅក្នុងដំណាក់ហ្លួង តាមផ្លូវទ្វារកំផែង ជាទីរបស់ពួកចាំយាម ហើយទ្រង់ក៏ឡើងគង់លើបល្ល័ង្ករាជ្យ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 បន្ទាប់មក លោកនាំពួកមេទ័ព ពួកនាយទាហានហ្លួងដែលជាជនជាតិការី និងពលទាហាន ព្រមទាំងប្រជាជនទាំងមូលនៅក្នុងស្រុក ដង្ហែព្រះមហាក្សត្រពីព្រះដំណាក់របស់ព្រះអម្ចាស់ ចូលវាំង តាមខ្លោងទ្វារនៃពួកអ្នកយាម រួចហើយព្រះបាទយ៉ូអាសឡើងគង់លើបល្ល័ង្ករាជ្យ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 លោកក៏នាំយកពួកមេទ័ព ពួកនាយ នឹងពួកថ្មើរជើង ព្រមទាំងពួកបណ្តាជនទាំងប៉ុន្មាននៅក្នុងស្រុក ទៅដង្ហែស្តេចចុះពីព្រះវិហារនៃព្រះយេហូវ៉ា ចូលទៅក្នុងដំណាក់ហ្លួង តាមផ្លូវទ្វារកំផែង ជាទីរបស់ពួកចាំយាម ហើយទ្រង់ក៏ឡើងគង់លើបល្ល័ង្ករាជ្យ 参见章节 |
អ៊ីសាមានប្រសាសន៍ទៅពួកសិស្សថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា នៅក្នុងពិភពថ្មី ពេលបុត្រាមនុស្សនៅលើបល្ល័ង្ក ប្រកបដោយសិរីរុងរឿងអ្នករាល់គ្នាដែលមកតាមខ្ញុំនេះ ក៏នឹងអង្គុយលើបល្ល័ង្កទាំងដប់ពីរ ហើយគ្រប់គ្រងលើកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រអែលទៀតផង។