២ ពង្សាវតារក្សត្រ 11:17 - អាល់គីតាប17 លោកយេហូយ៉ាដាចងសម្ពន្ធមេត្រីរវាងអុលឡោះតាអាឡា ស្តេច និងប្រជារាស្ត្រ ដើម្បីឲ្យពួកគេធ្វើជាប្រជារាស្ត្ររបស់អុលឡោះតាអាឡា។ លោកក៏បានចងសម្ពន្ធមេត្រីរវាងស្តេច និងប្រជារាស្ត្រដែរ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 រួចមកយេហូយ៉ាដា លោកឲ្យស្ដេច និងពួកជនចុះសញ្ញានឹងព្រះយេហូវ៉ាថា គេនឹងធ្វើជាប្រជារាស្ត្ររបស់ព្រះយេហូវ៉ា ហើយឲ្យស្ដេច និងពួករាស្ត្រ ចុះសញ្ញាគ្នាដែរ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 លោកយេហូយ៉ាដាចងសម្ពន្ធមេត្រីរវាងព្រះអម្ចាស់ ព្រះមហាក្សត្រ និងប្រជារាស្ត្រ ដើម្បីឲ្យពួកគេធ្វើជាប្រជារាស្ត្ររបស់ព្រះអម្ចាស់។ លោកក៏បានចងសម្ពន្ធមេត្រីរវាងព្រះមហាក្សត្រ និងប្រជារាស្ត្រដែរ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 រួចមកយេហូយ៉ាដា លោកឲ្យស្តេច នឹងពួកជនចុះសញ្ញានឹងព្រះយេហូវ៉ាថា គេនឹងធ្វើជារាស្ត្ររបស់ផងព្រះយេហូវ៉ា ហើយឲ្យស្តេច នឹងពួករាស្ត្រ ចុះសញ្ញាគ្នាដែរ 参见章节 |
ស្តេចឈរនៅកន្លែងរបស់ស្តេច នៅចំពោះអុលឡោះតាអាឡា ហើយចងសម្ពន្ធមេត្រីជាមួយអុលឡោះតាអាឡា ដោយសន្យាថា សុខចិត្តដើរតាមអុលឡោះតាអាឡា និងកាន់តាមបទបញ្ជាដំបូន្មាន និងហ៊ូកុំរបស់ទ្រង់ដោយស្មោះអស់ពីចិត្ត និងអស់ពីស្មារតី ដើម្បីប្រព្រឹត្តតាមសេចក្តីក្នុងសម្ពន្ធមេត្រី ដែលមានចែងទុកក្នុងគីតាបនេះ។
យើងខ្ញុំសូមចងសម្ពន្ធមេត្រីជាមួយអុលឡោះជាម្ចាស់នៃយើងថា យើងខ្ញុំនឹងបោះបង់ប្រពន្ធសាសន៍ដទៃ ព្រមទាំងកូនដែលកើតពីស្ត្រីទាំងនោះទៀតផង។ យើងខ្ញុំសុខចិត្តធ្វើតាមសំណូមពររបស់លោកម្ចាស់ និងអស់អ្នកដែលគោរពកោតខ្លាច ចំពោះបទបញ្ជារបស់អុលឡោះជាម្ចាស់នៃយើង។ សូមឲ្យបានសម្រេចតាមហ៊ូកុំចុះ។
ដូច្នេះអះលីជំអះទាំងអស់របស់ជនជាតិអ៊ីស្រអែលចូលមកជួបស្តេចទត នៅក្រុងហេប្រូន។ ស្តេចទតបានចងសម្ពន្ធមេត្រីជាមួយអះលីជំអះទាំងនោះ នៅក្រុងហេប្រូន នៅចំពោះអុលឡោះតាអាឡា រួចហើយពួកគេបានចាក់ប្រេងតែងតាំងទត ជាស្តេចរបស់ប្រជារាស្ត្រអ៊ីស្រអែល ស្របតាមបន្ទូលដែលអុលឡោះតាអាឡា បានថ្លែងទុកតាមរយៈណាពីសាំយូអែល។
លុះដល់ឆ្នាំទីប្រាំពីរ អ៊ីមុាំយេហូយ៉ាដាចាត់គេទៅអញ្ជើញពួកនាយទាហានស្តេច ដែលជាជនជាតិការី និងពលទាហានមកជួបនឹងគាត់នៅដំណាក់របស់អុលឡោះតាអាឡា។ គាត់បានចុះកិច្ចសន្យាជាមួយពួកគេ ព្រមទាំងសុំឲ្យពួកគេស្បថក្នុងដំណាក់របស់អុលឡោះតាអាឡា រួចគាត់នាំបុត្រារបស់ស្តេចមកបង្ហាញឲ្យពួកគេឃើញ។
ស្តេចឈរនៅលើវេទិកា នៅចំពោះអុលឡោះតាអាឡា ហើយចងសម្ពន្ធមេត្រីជាមួយ អុលឡោះតាអាឡា ដោយសន្យាថា សុខចិត្តដើរតាមអុលឡោះតាអាឡា និងកាន់តាមបទបញ្ជា ដំបូន្មាន និងវិន័យរបស់ទ្រង់ ដោយស្មោះអស់ពីចិត្ត និងអស់ពីស្មារតី ដើម្បីគោរពតាមសេចក្តីក្នុងសម្ពន្ធមេត្រី ដែលមានចែងទុកក្នុងគីតាបនេះ។ ប្រជាជនទាំងមូលក៏ចូលរួមក្នុងសម្ពន្ធមេត្រីនេះដែរ។