| ២ កូរិនថូស 7:7 - អាល់គីតាប7 យើងធូរចិត្ដ មិនមែនត្រឹមតែបានលោកទីតុសទៅដល់ប៉ុណ្ណោះទេ គឺមកពីបងប្អូនបានសំរាលទុក្ខគាត់ផងដែរ។ គាត់បាននាំដំណឹងមកថា បងប្អូនមានចិត្ដចង់ជួបខ្ញុំយ៉ាងខ្លាំង បងប្អូនបង្ហូរទឹកភ្នែកព្រមទាំងឈឺឆ្អាលនឹងខ្ញុំ ជាហេតុធ្វើឲ្យខ្ញុំមានអំណររឹតតែខ្លាំងឡើងថែមទៀត។参见章节 ព្រះគម្ពីរខ្មែរសាកល7 មិនគ្រាន់តែដោយការមកដល់របស់គាត់ប៉ុណ្ណោះទេ គឺថែមទាំងដោយការកម្សាន្តចិត្តដែលគាត់ទទួលពីអ្នករាល់គ្នាដែរ នៅពេលគាត់បានប្រាប់យើងអំពីការនឹករលឹករបស់អ្នករាល់គ្នា អំពីទុក្ខព្រួយរបស់អ្នករាល់គ្នា និងអំពីចិត្តឆេះឆួលរបស់អ្នករាល់គ្នាចំពោះខ្ញុំ ធ្វើឲ្យខ្ញុំអរសប្បាយកាន់តែខ្លាំងឡើង។参见章节 Khmer Christian Bible7 មិនត្រឹមតែតាមរយៈការមកដល់របស់គាត់ប៉ុណ្ណោះទេ គឺតាមរយៈការកម្សាន្ដចិត្ដដែលអ្នករាល់គ្នាបានកម្សាន្ដចិត្ដគាត់ដែរ គាត់បានប្រាប់យើងពីការទន្ទឹងមើលផ្លូវ ពីទុក្ខព្រួយ និងភាពប្ដូរផ្ដាច់របស់អ្នករាល់គ្នាដែលមានចំពោះយើង ដូច្នេះ ធ្វើឲ្យខ្ញុំកាន់តែត្រេកអរថែមទៀត។参见章节 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ហើយមិនមែនត្រឹមតែការមកដល់របស់គាត់ប៉ុណ្ណោះ គឺដោយការក្សេមក្សាន្តចិត្ត ពីដំណើរដែលអ្នករាល់គ្នាបានកម្សាន្តចិត្តគាត់ ពេលគាត់បានប្រាប់យើងពីការទន្ទឹងមើលផ្លូវ ពីទុក្ខព្រួយ និងពីសេចក្តីខ្នះខ្នែងរបស់អ្នករាល់គ្នាចំពោះខ្ញុំ ធ្វើឲ្យខ្ញុំមានចិត្តត្រេកអររឹតតែខ្លាំងឡើង។参见章节 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 យើងធូរចិត្ត មិនមែនត្រឹមតែបានលោកទីតុសទៅដល់ប៉ុណ្ណោះទេ គឺមកពីបងប្អូនបានសម្រាលទុក្ខគាត់ផងដែរ។ គាត់បាននាំដំណឹងមកថា បងប្អូនមានចិត្តចង់ជួបខ្ញុំយ៉ាងខ្លាំង បងប្អូនបង្ហូរទឹកភ្នែក ព្រមទាំងឈឺឆ្អាលនឹងខ្ញុំ ជាហេតុធ្វើឲ្យខ្ញុំមានអំណររឹតតែខ្លាំងឡើងថែមទៀត។参见章节 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 មិនមែនដោយគាត់មកដល់តែប៉ុណ្ណោះ គឺដោយព្រោះសេចក្ដីក្សេមក្សាន្ត ដែលបានកំសាន្តចិត្តគាត់ ពីដំណើរអ្នករាល់គ្នាដែរ គាត់បានប្រាប់ពីសេចក្ដីសង្វាត សេចក្ដីទុក្ខព្រួយ នឹងសេចក្ដីឧស្សាហ៍របស់អ្នករាល់គ្នាដល់ខ្ញុំ បានជាខ្ញុំមានចិត្តអររឹតតែខ្លាំងឡើង参见章节 |