១ សាំយូអែល 8:11 - អាល់គីតាប11 «ស្តេចដែលនឹងសោយរាជ្យលើអ្នករាល់គ្នាមានសិទ្ធិដូចតទៅ គឺស្តេចនឹងយកកូនប្រុសរបស់អ្នករាល់គ្នាធ្វើជាទាហាន ខ្លះនៅខាងកងរទេះចំបាំងរបស់ស្តេច ខ្លះនៅខាងទ័ពសេះរបស់ស្តេច ខ្លះទៀតរត់នៅមុខរទេះ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ដោយពាក្យថា៖ «ឯសណ្ឋានរបស់ស្តេចដែលសោយរាជ្យលើអ្នករាល់គ្នា នោះនឹងបានដូច្នេះ គឺស្តេចនោះនឹងយកកូនប្រុសៗរបស់អ្នករាល់គ្នា តម្រូវទុកសម្រាប់ទ្រង់ ឲ្យនៅនឹងរាជរថ និងពលសេះរបស់ទ្រង់ គេនឹងត្រូវរត់នៅមុខរាជរថរបស់ទ្រង់ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 «ស្ដេចដែលនឹងសោយរាជ្យលើអ្នករាល់គ្នាមានសិទ្ធិដូចតទៅ គឺស្ដេចនឹងយកកូនប្រុសរបស់អ្នករាល់គ្នាធ្វើជាទាហាន ខ្លះនៅខាងកងរទេះចម្បាំងរបស់ស្ដេច ខ្លះនៅខាងទ័ពសេះរបស់ស្ដេច ខ្លះទៀតរត់នៅមុខរាជរថ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ដោយពាក្យថា ឯសណ្ឋានរបស់ស្តេចដែលសោយរាជ្យលើអ្នករាល់គ្នា នោះនឹងបានដូច្នេះ គឺស្តេចនោះនឹងយកកូនប្រុសៗរបស់អ្នករាល់គ្នា ដំរូវទុកសំរាប់ទ្រង់ ឲ្យនៅនឹងរាជរថ ហើយនឹងពលសេះរបស់ទ្រង់ គេនឹងត្រូវរត់នៅមុខរាជរថរបស់ទ្រង់ 参见章节 |
ស្តេចបានបញ្ជាទៅកាន់អ្នកបម្រើដែលឈរនៅក្បែរនោះថា៖ «កូនចៅពុនយ៉ាមីនអើយ! ចូរស្តាប់យើង! តើកូនលោកអ៊ីសាយមានផ្តល់ដីស្រែ និងចម្ការទំពាំងបាយជូរដល់អ្នកទាំងអស់គ្នា ដូចយើងដែរឬទេ? តើវាបានតែងតាំងអ្នករាល់គ្នា ឲ្យធ្វើជាមេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច ឬទេ?