១ សាំយូអែល 2:35 - អាល់គីតាប35 បន្ទាប់មក យើងជ្រើសរើសយកអ៊ីមុាំម្នាក់ ដែលមានចិត្តស្មោះត្រង់ ហើយប្រព្រឹត្តតាមចិត្ត និងតាមគោលគំនិតរបស់យើង។ យើងនឹងឲ្យគេមានពូជពង្សមួយដែលមានស្ថិរភាព គេនឹងបម្រើស្តេចដែលយើងតែងតាំងជារៀងរហូត។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦35 យើងនឹងបង្កើតឲ្យមានសង្ឃមួយដែលស្មោះត្រង់សម្រាប់យើង ជាអ្នកដែលធ្វើតាមចិត្តតាមគំនិតយើងវិញ ហើយយើងនឹងឲ្យអ្នកនោះមានគ្រួសារដ៏រឹងប៉ឹង អ្នកនោះនឹងដើរនៅចំពោះអ្នកដែលយើងចាក់ប្រេងតាំងឲ្យជារៀងរហូតទៅ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥35 បន្ទាប់មក យើងជ្រើសរើសយកបូជាចារ្យមួយរូប ដែលមានចិត្តស្មោះត្រង់ ហើយប្រព្រឹត្តតាមចិត្ត និងតាមគោលគំនិតរបស់យើង។ យើងនឹងឲ្យគេមានពូជពង្សមួយដែលមានស្ថិរភាព គេនឹងបម្រើស្ដេចដែលយើងចាក់ប្រេងអភិសេកជារៀងរហូត។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤35 រួចអញនឹងបង្កើតឲ្យមានសង្ឃ១ដែលស្មោះត្រង់ដល់អញ ជាអ្នកដែលនឹងធ្វើតាមចិត្តតាមគំនិតអញវិញ ហើយអញនឹងបង្កើតឲ្យអ្នកនោះមានគ្រួដ៏រឹងប៉ឹង អ្នកនោះនឹងដើរនៅចំពោះអ្នកដែលអញចាក់ប្រេងតាំងឲ្យ ជារៀងរាបដរាបទៅ 参见章节 |
ប្រសិនបើអ្នកស្តាប់សេចក្តីទាំងប៉ុន្មានដែលយើងបង្គាប់អ្នក ប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើង ហើយប្រព្រឹត្តអំពើសុចរិតនៅចំពោះមុខយើង ដោយកាន់តាមហ៊ូកុំ និងបទបញ្ជារបស់យើង ដូចទតជាអ្នកបម្រើរបស់យើងប្រព្រឹត្តនោះ យើងនឹងនៅជាមួយអ្នក។ យើងនឹងធ្វើឲ្យអ្នកមានពូជពង្សគ្រងរាជ្យជាដរាប ដូចយើងបានធ្វើចំពោះទតដែរ ហើយយើងនឹងប្រគល់ជនជាតិអ៊ីស្រអែលដល់អ្នក។
នៅថ្ងៃនោះ ពួកគេបរិភោគ នៅចំពោះអុលឡោះតាអាឡា ក្រោមបរិយាកាសដ៏សែនរីករាយ។ ពួកគេប្រកាសសាជាថ្មី តែងតាំងស្តេចស៊ូឡៃម៉ាន ជាបុត្ររបស់ស្តេចទត ជាស្តេច ព្រមទាំងចាក់ប្រេងតែងតាំងស្តេច ឲ្យធ្វើជាមេដឹកនាំរបស់ពួកគេ នៅចំពោះអុលឡោះតាអាឡា រួចចាក់ប្រេងតែងតាំងលោកសាដុកជាអ៊ីមុាំ។
ឥឡូវនេះ ខ្ញុំឈរនៅមុខអ្នករាល់គ្នាស្រាប់ហើយ សូមចោទប្រកាន់ខ្ញុំ នៅចំពោះអុលឡោះតាអាឡា និងនៅចំពោះស្តេច ដែលទ្រង់តែងតាំងចុះថា តើខ្ញុំដែលយកគោ ឬលារបស់អ្នកណាខ្លះ? តើខ្ញុំបានកេងប្រវ័ញ្ច និងសង្កត់សង្កិននរណាខ្លះ? តើខ្ញុំបានទទួលសំណូកពីនរណា ហើយបិទភ្នែកបណ្តោយឲ្យគេធ្វើតាមចិត្ត? ប្រសិនបើខ្ញុំបានធ្វើដូច្នោះមែន ខ្ញុំនឹងសងទៅគេវិញ»។