១ របាក្សត្រ 22:5 - អាល់គីតាប5 ស្តេចទតគិតថា៖ «ស៊ូឡៃម៉ានជាកូនរបស់យើងនៅក្មេងខ្ចី ហើយខ្វះបទពិសោធន៍ផង រីឯដំណាក់ដែលសង់ជូនអុលឡោះតាអាឡា ត្រូវតែថ្កុំថ្កើងរុងរឿង ហើយល្បីល្បាញជាងគេទាំងអស់ ក្នុងចំណោមស្រុកនានា។ ហេតុនេះ យើងត្រូវតែត្រៀមសម្ភារៈសាងសង់សម្រាប់កូនរបស់យើង»។ ស្តេចទតបានត្រៀមសម្ភារៈសាងសង់ជាច្រើន មុនពេលស្តេចស្លាប់។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ទ្រង់មានរាជឱង្ការថា៖ «សាឡូម៉ូន បុត្រយើង នៅក្មេងខ្ចីពេកណាស់ ហើយព្រះវិហារដែលត្រូវស្អាងថ្វាយព្រះយេហូវ៉ា ត្រូវតែបានរុងរឿងយ៉ាងក្រៃលែង ព្រមទាំងមានសិរីលម្អ និងល្បីឮទួទៅគ្រប់ទាំងនគរផង ដូច្នេះ យើងនឹងរៀបចំឲ្យបានគ្រប់គ្រាន់»។ ព្រះបាទដាវីឌក៏ត្រៀមប្រដាប់ប្រដាទុកជាបរិបូរមុនដែលទ្រង់អស់ព្រះជន្មទៅ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ព្រះបាទដាវីឌទ្រង់ព្រះតម្រិះថា៖ «សាឡូម៉ូន ជាបុត្ររបស់យើង នៅក្មេងខ្ចី ហើយខ្វះបទពិសោធផង រីឯព្រះដំណាក់ដែលសង់ថ្វាយព្រះអម្ចាស់ ត្រូវតែថ្កុំថ្កើងរុងរឿង ហើយល្បីល្បាញជាងគេទាំងអស់ ក្នុងចំណោមស្រុកនានា។ ហេតុនេះ យើងត្រូវតែត្រៀមសម្ភារៈសាងសង់សម្រាប់បុត្ររបស់យើង»។ ព្រះបាទដាវីឌបានត្រៀមសម្ភារៈសាងសង់ជាច្រើន មុនពេលស្ដេចសោយទិវង្គត។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ហើយទ្រង់មានបន្ទូលថា សាឡូម៉ូន បុត្រយើង នៅក្មេងខ្ចីពេកណាស់ ហើយព្រះវិហារដែលត្រូវស្អាងថ្វាយព្រះយេហូវ៉ា នោះត្រូវតែបានរុងរឿងយ៉ាងក្រៃលែង ព្រមទាំងមានសិរីលំអ នឹងល្បីឮទួទៅ នៅគ្រប់ទាំងនគរផង ដូច្នេះ យើងនឹងរៀបចំឲ្យ យ៉ាងនោះដាវីឌក៏ត្រៀមប្រដាប់ទុកជាបរិបូរ មុនដែលទ្រង់អស់ព្រះជន្មទៅ។ 参见章节 |
សិរីរុងរឿងរបស់ដំណាក់ថ្មីនេះនឹងថ្កុំថ្កើង ជាងសិរីរុងរឿងរបស់ដំណាក់ កាលពីជំនាន់មុនទៅទៀត។ នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។ នៅកន្លែងនេះ យើងនឹងផ្ដល់ឲ្យអ្នករាល់គ្នា បានប្រកបដោយសេចក្ដីសុខសាន្ត» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
ខ្ញុំចង់សង់ដំណាក់មួយជូននាមអុលឡោះតាអាឡាជាម្ចាស់របស់ខ្ញុំ ដើម្បីញែកជូនទ្រង់សម្រាប់ដុតគ្រឿងក្រអូប នៅចំពោះទ្រង់ សម្រាប់តម្កល់នំបុ័ងជូនទ្រង់ជាអចិន្ត្រៃយ៍ ព្រមទាំងធ្វើគូរបានដុតទាំងមូល នៅពេលព្រឹក នៅពេលល្ងាច នៅថ្ងៃឈប់សម្រាក នៅថ្ងៃចូលខែថ្មី និងនៅថ្ងៃបុណ្យសំខាន់ផ្សេងៗរបស់អុលឡោះតាអាឡា ជាម្ចាស់នៃយើង ជាទំនៀមទម្លាប់ដែលអ៊ីស្រអែលត្រូវកាន់តាម រហូតតរៀងទៅ។