១ របាក្សត្រ 17:23 - អាល់គីតាប23 ឱអុលឡោះតាអាឡាជាម្ចាស់អើយឥឡូវនេះ សូមសម្រេចតាមបន្ទូល ដែលទ្រង់បានសន្យាចំពោះខ្ញុំ និងកូនចៅខ្ញុំរហូតតទៅ សូមឲ្យបន្ទូលនេះ សម្រេចជារូបរាងឡើង! 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 ឥឡូវនេះ ឱព្រះយេហូវ៉ាអើយ សូមឲ្យសេចក្ដីដែលព្រះអង្គបានមានព្រះបន្ទូល ពីដំណើរទូលបង្គំ និងពីពូជពង្សរបស់ទូលបង្គំ បានជាប់តទៅ ហើយសូមព្រះអង្គសម្រេច ដូចជាព្រះអង្គបានមានព្រះបន្ទូលនោះ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 ឱព្រះអម្ចាស់អើយ ឥឡូវនេះ សូមសម្រេចតាមព្រះបន្ទូល ដែលព្រះអង្គបានសន្យាចំពោះទូលបង្គំ និងកូនចៅទូលបង្គំ រហូតតទៅ សូមឲ្យព្រះបន្ទូលនេះសម្រេចជារូបរាងឡើង! 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 ឥឡូវនេះ ឱព្រះយេហូវ៉ាអើយ សូមឲ្យសេចក្ដីដែលទ្រង់បានមានបន្ទូល ពីដំណើរទូលបង្គំ នឹងពីពូជពង្សរបស់ទូលបង្គំ បានជាប់នៅជាដរាបតទៅ ហើយសូមទ្រង់សំរេច ដូចជាទ្រង់បានមានបន្ទូលនោះ 参见章节 |
សូមសម្រេចតាមបន្ទូលរបស់ទ្រង់ ដើម្បីឲ្យនាមរបស់ទ្រង់បានឧត្តុង្គឧត្តមជានិច្ច ហើយសូមឲ្យគេនៅតែពោលថា “អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ទ្រង់ពិតជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមែន!”។ សូមប្រោសប្រទានឲ្យពូជពង្សរបស់ទត ជាអ្នកបម្រើរបស់ទ្រង់បានស្ថិតស្ថេរនៅចំពោះទ្រង់ផង។
អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលបានជ្រើសរើសខ្ញុំ ពីក្នុងចំណោមក្រុមគ្រួសាររបស់ខ្ញុំទាំងមូល ឲ្យគ្រងរាជ្យលើស្រុកអ៊ីស្រអែលរហូតតទៅ។ ទ្រង់បានជ្រើសរើសកុលសម្ព័ន្ធយូដា ឲ្យធ្វើជាអ្នកនាំមុខគេ ក្នុងកុលសម្ព័ន្ធយូដា ទ្រង់ជ្រើសរើសគ្រួសារឪពុករបស់ខ្ញុំ ហើយក្នុងចំណោមកូនរបស់ឪពុកខ្ញុំ ទ្រង់ពេញចិត្តលើកខ្ញុំឲ្យគ្រងរាជ្យលើស្រុកអ៊ីស្រអែលទាំងមូល។