១ ពេត្រុស 5:2 - អាល់គីតាប2 សូមមើលថែរក្សាហ្វូងចៀមដែលអុលឡោះផ្ញើទុកនឹងបងប្អូន ដោយចិត្ដស្មោះស្ម័គ្រ ស្របតាមបំណងអុលឡោះ គឺមិនមែនដោយទើសទ័ល ឬដោយចង់បានកំរៃអ្វីដែរ តែត្រូវមើលថែរក្សាដោយសុទ្ធចិត្ដ។ 参见章节ព្រះគម្ពីរខ្មែរសាកល2 ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅក្នុងចំណោមអ្នករាល់គ្នា ទាំងយកចិត្តទុកដាក់ស្របតាមបំណងព្រះហឫទ័យរបស់ព្រះ មិនមែនដោយត្រូវគេបង្ខំទេ គឺដោយស្ម័គ្រចិត្តវិញ ហើយក៏មិនមែនដោយលោភចង់បានកម្រៃទុច្ចរិតដែរ គឺដោយចិត្តឆេះឆួលវិញ 参见章节Khmer Christian Bible2 ចូរឃ្វាលហ្វូងចៀមរបស់ព្រះជាម្ចាស់ដែលនៅជាមួយអ្នករាល់គ្នាក្នុងនាមជាអ្នកមើលខុសត្រូវ មិនមែនដោយបង្ខំ ប៉ុន្ដែដោយចិត្ដចង់ដែលស្របតាមបំណងរបស់ព្រះជាម្ចាស់ ហើយមិនមែនដោយចង់បានកម្រៃទេ ប៉ុន្ដែដោយស្ម័គ្រចិត្ដ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅជាមួយអ្នករាល់គ្នាចុះ ដោយគ្រប់គ្រងស្ម័គ្រពីចិត្ត មិនមែនដោយបង្ខំ គឺតាមព្រះហឫទ័យរបស់ព្រះ ក៏មិនមែនចង់បានកម្រៃដែរ តែដោយសុទ្ធចិត្តវិញ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 សូមមើលថែរក្សាហ្វូងចៀម ដែលព្រះជាម្ចាស់ផ្ញើទុកនឹងបងប្អូន ដោយចិត្តស្មោះស្ម័គ្រ ស្របតាមព្រះហឫទ័យព្រះជាម្ចាស់ គឺមិនមែនដោយទើសទ័ល ឬដោយចង់បានកម្រៃអ្វីដែរ តែត្រូវមើលថែរក្សាដោយសុទ្ធចិត្ត។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅជាមួយនឹងអ្នករាល់គ្នាចុះ ទាំងគ្រប់គ្រង ដោយស្ម័គ្រពីចិត្ត មិនមែនដោយបង្ខំទេ ក៏មិនមែនដោយចង់បានកំរៃដែរ គឺដោយគាប់ចិត្តវិញ 参见章节 |
បើនៅតែដូច្នេះ គួរឲ្យនរណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាបិទទ្វារម៉ាស្ជិទ ដើម្បីកុំឲ្យអ្នករាល់គ្នាបង្កាត់ភ្លើង ជាអសារបង់នៅលើអាសនៈរបស់យើងទៀត! យើងមិនពេញចិត្តនឹងអ្នករាល់គ្នាទេ ហើយយើងក៏មិនទទួលជំនូនពីដៃ របស់អ្នករាល់គ្នាដែរ! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
អុលឡោះអើយ សូមថែរក្សា ប្រជារាស្ត្រផ្ទាល់របស់ទ្រង់ ដូចអ្នកគង្វាលធ្លាប់ថែរក្សាហ្វូងសត្វរបស់ខ្លួន។ យើងខ្ញុំដែលជាហ្វូងចៀមរបស់ទ្រង់ រស់នៅលើទឹកដីគ្មានជីជាតិ ដែលមានចម្ការព័ទ្ធជុំវិញ។ សូមនាំយើងខ្ញុំទៅរស់នៅកន្លែង ដែលមានជីជាតិល្អនៅស្រុកបាសាន និងស្រុកកាឡាដ ដូចដើមវិញ។
ហេតុនេះ យើងនឹងប្រគល់ប្រពន្ធរបស់ពួកគេ ទៅឲ្យអ្នកដទៃ ប្រគល់ស្រែចម្ការរបស់ពួកគេទៅឲ្យ អស់អ្នកដែលនឹងមកចាប់យក ដ្បិតពួកគេទាំងអស់គ្នាគិតតែពីស្វែងរក ប្រយោជន៍ផ្ទាល់ខ្លួន គឺចាប់តាំងពីអ្នកតូចរហូតដល់អ្នកធំ ហើយចាប់តាំងពីណាពីរហូតដល់អ៊ីមុាំ សុទ្ធតែជាអ្នកបោកប្រាស់។