១ ពង្សាវតារក្សត្រ 8:28 - អាល់គីតាប28 អុលឡោះតាអាឡា ជាម្ចាស់នៃខ្ញុំ សូមស្តាប់ពាក្យទូរអា និងពាក្យអង្វររបស់ខ្ញុំ ដែលជាអ្នកបម្រើរបស់ទ្រង់ ហើយសូមទ្រង់ស្តាប់សំរែក និងពាក្យទូរអារបស់ខ្ញុំនៅថ្ងៃនេះផង! 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦28 ប៉ុន្តែ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមទ្រង់ប្រោសមេត្តាទទួលពាក្យដែលទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ អធិស្ឋាន ហើយទូលអង្វរ ដើម្បីនឹងស្តាប់តាមសម្រែក និងសេចក្ដីអធិស្ឋាន ដែលទូលបង្គំទូលសូមចំពោះព្រះអង្គនៅថ្ងៃនេះ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥28 បពិត្រព្រះអម្ចាស់ ជាព្រះនៃទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គ ហើយសូមទ្រង់ព្រះសណ្ដាប់សម្រែក និងពាក្យអធិស្ឋានរបស់ទូលបង្គំនៅថ្ងៃនេះផង! 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤28 ប៉ុន្តែ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមទ្រង់ប្រោសមេត្តាទទួលពាក្យដែលទូលបង្គំ ជាបាវបំរើទ្រង់ អធិស្ឋាន ហើយទូលអង្វរ ដើម្បីនឹងស្តាប់តាមសំរែក នឹងសេចក្ដីអធិស្ឋាន ដែលទូលបង្គំទូលសូមចំពោះទ្រង់នៅថ្ងៃនេះ 参见章节 |
ប៉ុន្តែ អុលឡោះតាអាឡាប្រណីសន្តោសដល់កូនចៅអ៊ីស្រអែល ទ្រង់អាណិតអាសូរ និងសំដែងចិត្តមេត្តាករុណាចំពោះពួកគេដោយយល់ដល់សម្ពន្ធមេត្រី ដែលទ្រង់បានចងជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប។ ទ្រង់មិនគាប់ចិត្តបំផ្លាញពួកគេទេ ហើយរហូតដល់ពេលនេះ ទ្រង់ក៏មិនបោះបង់ចោលពួកគេឲ្យទៅឆ្ងាយពីទ្រង់ដែរ។
សូមទ្រង់ស្ដាប់ ព្រមទាំងមើលមកខ្ញុំ សូមស្តាប់ពាក្យទូរអាអង្វររបស់ខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ផង។ ខ្ញុំកំពុងតែទូរអាអង្វរចំពោះទ្រង់ទាំងថ្ងៃទាំងយប់ សូមទ្រង់ប្រណីសន្ដោសជនជាតិអ៊ីស្រអែល ជាអ្នកបម្រើរបស់ទ្រង់។ ខ្ញុំសូមសារភាពអំពើបាបក្នុងនាមជនជាតិអ៊ីស្រអែល គឺយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងបំណងរបស់ទ្រង់។ ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំក៏បានប្រព្រឹត្តអំពើបាបដែរ។