១ ពង្សាវតារក្សត្រ 8:20 - អាល់គីតាប20 អុលឡោះតាអាឡាបានសម្រេចតាមបន្ទូលសន្យារបស់ទ្រង់ គឺខ្ញុំឡើងស្នងរាជ្យរបស់ស្តេចទត ជាបិតារបស់ខ្ញុំ ខ្ញុំគ្រងរាជ្យលើជនជាតិអ៊ីស្រអែល ស្របតាមបន្ទូលរបស់អុលឡោះតាអាឡា។ ខ្ញុំក៏បានសង់ដំណាក់នេះជូនអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលដែរ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 ដូច្នេះ ព្រះយេហូវ៉ាបានសម្រេចតាមព្រះបន្ទូលនោះហើយ ដ្បិតយើងនេះបានកើតឡើង ជំនួសដាវីឌ ជាបិតាយើង ក៏អង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាបានសន្យា ហើយយើងបានស្អាងព្រះវិហារនេះ ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 ព្រះអម្ចាស់បានសម្រេចតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ គឺខ្ញុំឡើងស្នងរាជ្យរបស់ព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំ ខ្ញុំគ្រងរាជ្យលើជនជាតិអ៊ីស្រាអែល ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ ខ្ញុំក៏បានសង់ព្រះដំណាក់នេះថ្វាយព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលដែរ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 ដូច្នេះ ព្រះយេហូវ៉ាទ្រង់បានសំរេចតាមព្រះបន្ទូលនោះហើយ ដ្បិតយើងនេះបានកើតឡើង ជំនួសដាវីឌ ជាបិតាយើង ក៏អង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាបានសន្យា ហើយយើងបានស្អាងព្រះវិហារនេះ ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល 参见章节 |
បុត្រានោះនឹងលាតសន្ធឹងអំណាច គាត់នឹងធ្វើឲ្យរាជបល្ល័ង្ករបស់ស្តេច ទត និងនគររបស់គាត់ មានសេចក្ដីសុខសាន្តរហូតតទៅ។ គាត់យកសេចក្ដីសុចរិត និងយុត្តិធម៌ មកពង្រឹងនគររបស់គាត់ឲ្យបានគង់វង្ស ចាប់ពីពេលនេះ រហូតអស់កល្បជាអង្វែង តរៀងទៅ ដ្បិតអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលសម្រេចដូច្នេះ មកពីទ្រង់មានចិត្តស្រឡាញ់ យ៉ាងខ្លាំងចំពោះយើង។
ទ្រង់ឈ្វេងយល់គាត់មាន ចិត្តស្មោះត្រង់នឹងទ្រង់ ទ្រង់ក៏បានចងសម្ពន្ធមេត្រីជាមួយគាត់ ដើម្បីប្រគល់ទឹកដីរបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិយេប៊ូស និងជនជាតិគើកាស៊ី ឲ្យពូជពង្សរបស់គាត់។ ទ្រង់បានធ្វើតាមបន្ទូលសន្យា ដ្បិតទ្រង់ជាម្ចាស់ដ៏សុចរិត។