១ ពង្សាវតារក្សត្រ 20:23 - អាល់គីតាប23 ពួកមន្ត្រីរបស់ស្តេចស្រុកស៊ីរីជម្រាបស្តេចថា៖ «ព្រះរបស់ជនជាតិអ៊ីស្រអែល ជាព្រះនៃតំបន់ភ្នំ ហេតុនេះហើយបានជាពួកគេខ្លាំងពូកែជាងពួកយើង។ ប៉ុន្តែ ប្រសិនបើយើងវាយលុកពួកគេនៅតំបន់វាលទំនាបវិញ នោះយើងមុខជាមានប្រៀបលើពួកគេមិនខាន។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 ពួកជំនិតខាងស្តេចស៊ីរីទូលស្តេចរបស់ខ្លួនថា៖ «ព្រះរបស់គេជាព្រះនៃភ្នំ បានជាម្តងនេះគេពូកែជាងយើងរាល់គ្នា។ ដូច្នេះ សូមយើងរាល់គ្នាតនឹងគេនៅស្រុកវាលចុះ នោះប្រាកដជាយើងនឹងបានពូកែជាងគេវិញ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 ពួកមន្ត្រីរបស់ស្ដេចស្រុកស៊ីរីទូលស្ដេចថា៖ «ព្រះរបស់ជនជាតិអ៊ីស្រាអែលជាព្រះនៃតំបន់ភ្នំ ហេតុនេះហើយបានជាពួកគេខ្លាំងពូកែជាងពួកយើង។ ប៉ុន្តែ ប្រសិនបើយើងវាយលុកពួកគេនៅតំបន់វាលទំនាបវិញ នោះយើងមុខជាមានប្រៀបលើពួកគេមិនខាន។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 ឯពួកជំនិតខាងស្តេចស៊ីរីគេទូលស្តេចរបស់ខ្លួនថា ព្រះរបស់គេជាព្រះនៃភ្នំ បានជាម្តងនេះគេពូកែជាងយើងរាល់គ្នា ដូច្នេះសូមយើងរាល់គ្នាតនឹងគេនៅស្រុកវាលចុះ នោះប្រាកដជាយើងនឹងបានពូកែជាងគេវិញ 参见章节 |
អ្នកនាំសាររបស់អុលឡោះចូលជួបស្តេចអ៊ីស្រអែល ហើយជម្រាបថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: ដោយជនជាតិស៊ីរីពោលថាអុលឡោះតាអាឡាជាម្ចាស់នៃតំបន់ភ្នំ គឺមិនមែនជាម្ចាស់នៃវាលទំនាបទេនោះ យើងនឹងប្រគល់កងទ័ពដ៏សន្ធឹកសន្ធាប់នេះមកក្នុងកណ្តាប់ដៃរបស់អ្នក ហើយអ្នករាល់គ្នានឹងទទួលស្គាល់ថាយើងពិតជាអុលឡោះតាអាឡាមែន»។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ជាកម្លាំង និងជាកំពែងដ៏រឹងមាំរបស់ខ្ញុំ នៅពេលមានអាសន្ន ទ្រង់ជាជំរក របស់ខ្ញុំ។ ប្រជាជាតិនានាដែលនៅទីដាច់ស្រយាល នឹងនាំគ្នាមករកទ្រង់ ទាំងពោលថា “ដូនតារបស់យើងបានទទួលព្រះក្លែងក្លាយ ទុកជាកេរដំណែល ជាព្រះឥតបានការ គ្មានប្រយោជន៍អ្វីសោះ!