អេសេគាល 34:27 - អាល់គីតាប27 ដើមឈើនៅតាមចម្ការនឹងបង្កើតផលផ្លែ ហើយទឹកដីនឹងផ្ដល់ភោគផល។ ពួកគេនឹងរស់យ៉ាងសុខសាន្តនៅលើទឹកដីរបស់ខ្លួន។ ពេលណាយើងយកនឹមចេញពីពួកគេ ហើយរំដោះពួកគេឲ្យរួចផុតពីកណ្ដាប់ដៃរបស់អស់អ្នក ដែលចាប់ពួកគេធ្វើជាទាសករ ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡា។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ដើមឈើនៅផែនដីនឹងបង្កើតផ្លែ ហើយដីនឹងបានផលចម្រើន វារាល់គ្នានឹងនៅក្នុងស្រុករបស់ខ្លួន ដោយសុខសាន្ត ហើយនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលយើងបានបំបាក់នឹមចេញពីវា ហើយបានជួយឲ្យវារួចពីកណ្ដាប់ដៃនៃពួកអ្នកដែលចាប់វាទៅប្រើ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 ដើមឈើនៅតាមចម្ការនឹងបង្កើតផលផ្លែ ហើយទឹកដីនឹងផ្ដល់ភោគផល។ ពួកគេនឹងរស់យ៉ាងសុខសាន្តនៅលើទឹកដីរបស់ខ្លួន។ ពេលណាយើងយកនឹមចេញពីពួកគេ ហើយរំដោះពួកគេឲ្យរួចផុតពីកណ្ដាប់ដៃរបស់អស់អ្នកដែលចាប់ពួកគេធ្វើជាទាសករ ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 ដើមឈើនៅផែនដីនឹងបង្កើតផ្លែ ហើយដីនឹងបានផលចំរើន វារាល់គ្នានឹងនៅក្នុងស្រុកខ្លួន ដោយសុខសាន្ត ហើយនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញបានបំបាក់នឹមចេញពីវា ហើយបានជួយឲ្យវារួចពីកណ្តាប់ដៃនៃពួកអ្នកដែលចាប់វាទៅប្រើ 参见章节 |
នៅតាមមាត់ស្ទឹងទាំងសងខាង មានដើមឈើស៊ីផ្លែគ្រប់មុខដុះ ស្លឹកវាមិនចេះស្រពោនឡើយ ហើយផ្លែក៏មិនចេះអស់ដែរ។ រៀងរាល់ខែ ដើមឈើទាំងនោះផ្ដល់ផ្លែថ្មីមិនដាច់ ដ្បិតវាទទួលទឹកដែលហូរចេញពីទីសក្ការៈមក។ គេបេះផ្លែឈើនេះធ្វើជាអាហារ ហើយយកស្លឹកវាធ្វើជាថ្នាំសង្កូវសម្រាប់កែរោគផង»។
គឺឲ្យអ្នកក្រុងស៊ីយ៉ូនដែលកាន់ទុក្ខនោះ ទទួលមកុដនៅលើក្បាលជំនួសផេះ ឲ្យគេលាបប្រេងសំដែងអំណរសប្បាយ ជំនួសភាពក្រៀមក្រំនៃការកាន់ទុក្ខ ឲ្យគេស្លៀកពាក់យ៉ាងថ្លៃថ្នូរ ជំនួសខោអាវដាច់ដាច។ ពេលនោះ គេនឹងប្រដូចអ្នកក្រុងយេរូសាឡឹម ទៅនឹងដើមឈើសក្ការៈនៃម្ចាស់ដ៏សុចរិត ជាសួនឧទ្យានរបស់អុលឡោះតាអាឡា ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់ទ្រង់។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «នៅពេលយើងប្រមូលជនជាតិអ៊ីស្រអែល ដែលយើងបានកំចាត់កំចាយ ទៅក្នុងចំណោមសាសន៍ទាំងឡាយនោះមកវិញ យើងនឹងសំដែងឲ្យប្រជាជាតិនានាឃើញថា យើងជាម្ចាស់ដ៏វិសុទ្ធ។ ពួកគេនឹងរស់នៅលើទឹកដីរបស់ខ្លួន គឺទឹកដីដែលយើងបានប្រគល់ឲ្យយ៉ាកកូប ជាអ្នកបម្រើរបស់យើង។
នៅពេលអនាគត គឺនៅគ្រាចុងក្រោយបំផុត យើងនឹងចាត់អ្នកឲ្យចេញទៅច្បាំងយកស្រុកអ៊ីស្រអែល។ ប្រជាជននៅស្រុកនោះបានគេចផុតពីមុខដាវ ហើយចាកចេញពីចំណោមប្រជាជាតិជាច្រើន មកប្រមូលផ្ដុំគ្នានៅលើភ្នំនានានៃស្រុកអ៊ីស្រអែល ជាកន្លែងដ៏ស្ងាត់ជ្រងំយូរឆ្នាំមកហើយ។ ក្រោយពេលចាកចេញពីចំណោមជាតិសាសន៍នានាមក ពួកគេរស់នៅយ៉ាងសុខសាន្តទាំងអស់គ្នាក្នុងស្រុករបស់ខ្លួន។