អេសេគាល 21:27 - អាល់គីតាប27 ការវិនាសនឹងកើតមានផ្ទួនៗគ្នា គឺយើងនឹងធ្វើឲ្យក្រុងនេះវិនាស។ យើងនឹងស្តារក្រុងនេះឡើងវិញដែរ ប៉ុន្តែ មិនមែនមុនការមកដល់របស់ម្នាក់ ដែលយើងប្រគល់អំណាចឲ្យដាក់ទោសក្រុងនេះឡើយ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ការហិនវិនាសអន្តរាយ យើងនឹងធ្វើឲ្យក្រុងនេះវិនាស ការនេះមិនគួរទេ ប៉ុន្តែ រហូតដល់អ្នកនោះមក ដែលមានសិទ្ធិទទួល យើងនឹងប្រគល់អំណាចដល់អ្នកនោះ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 ការវិនាសនឹងកើតមានផ្ទួនៗគ្នា គឺយើងនឹងធ្វើឲ្យក្រុងនេះវិនាស។ ប៉ុន្តែ មិនមែនមុនការមកដល់របស់អ្នក ដែលយើងប្រគល់អំណាចឲ្យដាក់ទោសក្រុងនេះឡើយ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 អញនឹងធ្វើឲ្យត្រឡប់ត្រឡិន ត្រឡប់ត្រឡិនទៅ នេះក៏មិននៅទៀតដែរ ដរាបដល់អ្នកនោះកើតឡើង ដែលមានច្បាប់ទទួល រួចអញនឹងប្រគល់ដល់អ្នកនោះ។ 参见章节 |
ដូច្នេះ សូមជ្រាប ហើយយល់អត្ថន័យនេះចុះ! ចាប់ពីពេលអុលឡោះមានបន្ទូល ស្ដីអំពីការរៀបចំសង់ក្រុងយេរូសាឡឹមឡើងវិញ រហូតដល់ពេលស្ដេចដែលជាអាល់ម៉ាស្សៀសមកដល់ មានរយៈពេលប្រាំពីរឆ្នាំប្រាំពីរដង ហើយនៅប្រាំពីរឆ្នាំហុកសិបពីរដងទៀត គេនឹងសង់ទីក្រុង និងកំពែងឡើងវិញ តែគ្រានោះ ជាគ្រាមួយដ៏សែនវេទនា។
ក្នុងរជ្ជកាលរបស់ស្តេចទាំងនោះ អុលឡោះជាម្ចាស់នៃសូរ៉កានឹងធ្វើឲ្យរាជាណាចក្រមួយទៀតកើតឡើង ដែលមិនរលាយ ហើយក៏មិនធ្លាក់ទៅក្រោមអំណាចគ្រប់គ្រងរបស់ប្រជាជាតិណាមួយឡើយ។ រាជាណាចក្រមួយនេះនឹងកំទេចរាជាណាចក្រឯទៀតៗទាំងប៉ុន្មាន ដែលមានពីមុនឲ្យវិនាសសូន្យ ហើយរាជាណាចក្រនេះនឹងនៅស្ថិតស្ថេរអស់កល្បជានិច្ច
ដូច្នេះ តើឲ្យយើងបោះបង់ចោលពូជពង្សរបស់យ៉ាកកូប និងពូជពង្សរបស់ទត ជាអ្នកបម្រើរបស់យើង ដូចម្ដេចបាន? តើយើងលែងជ្រើសរើសមេដឹកនាំ ពីក្នុងចំណោមពូជពង្សរបស់គេ ឲ្យគ្រប់គ្រងលើពូជពង្សអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូបកើតឬ? ទេ! យើងនឹងស្ដារពួកគេឡើងវិញ ព្រមទាំងសំដែងចិត្តអាណិតអាសូរពួកគេថែមទៀតផង»។