អេសេគាល 16:6 - អាល់គីតាប6 យើងបានដើរកាត់តាមនោះ ឃើញនាងកំពុងតែបំរះក្នុងថ្លុកឈាម យើងក៏ប្រាប់នាងថា ចូរមានជីវិតឡើង! ទោះបីនាងស្ថិតនៅក្នុងឈាមក៏ដោយ ចូរមានជីវិតឡើង! 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ពេលយើងបានដើរតាមនោះជិតអ្នក ឃើញអ្នកឈ្លីឈ្លក់នៅក្នុងឈាម នោះយើងបាននិយាយទៅអ្នកក្នុងកាលដែលនៅក្នុងឈាមនោះថា ចូរមានជីវិតនៅចុះ កាលអ្នកនៅក្នុងឈាមអ្នកនោះ យើងបានថា ចូរមានជីវិតរស់ឡើង! 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 យើងបានដើរកាត់តាមនោះ ឃើញនាងកំពុងតែបម្រះក្នុងថ្លុកឈាម យើងក៏ប្រាប់នាងថា ចូរមានជីវិតឡើង! ទោះបីនាងស្ថិតនៅក្នុងឈាមក៏ដោយ ចូរមានជីវិតឡើង! 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 កាលអញបានដើរតាមនោះជិតឯង ឃើញឯងឈ្លីឈ្លក់នៅក្នុងឈាមខ្លួន នោះអញបាននិយាយទៅឯងក្នុងកាលដែលនៅក្នុងឈាមនោះថា ចូរមានជីវិតនៅចុះ អើ កាលឯងនៅក្នុងឈាមឯងនោះ អញបានថា ចូរមានជីវិតនៅចុះ 参见章节 |