អេសាយ 7:1 - អាល់គីតាប1 នៅគ្រាដែលស្តេចអេហាស ជាបុត្ររបស់ស្តេចយ៉ូថាម ដែលត្រូវជាបុត្ររបស់ស្តេចអ៊ូសៀស គ្រងរាជ្យនៅស្រុកយូដា មានសង្គ្រាមមួយផ្ទុះឡើង គឺស្តេចរេស៊ីន ជាស្ដេចស្រុកស៊ីរី បានពួតដៃជាមួយស្តេចពេកា ជាបុត្ររបស់ស្តេចរេម៉ាលា និងជាស្ដេចស្រុកអ៊ីស្រអែល លើកទ័ពទៅវាយយកក្រុងយេរូសាឡឹម ប៉ុន្តែ មិនអាចវាយសំរុកចូលបានឡើយ។ 参见章节ព្រះគម្ពីរខ្មែរសាកល1 នៅសម័យអ័ហាសស្ដេចនៃយូដា ជាបុត្ររបស់យ៉ូថាម យ៉ូថាមជាបុត្ររបស់អូសៀស មានកើតឡើងដូច្នេះ: រេស៊ីនស្ដេចនៃអើរ៉ាម និងពេកាបុត្ររបស់រេម៉ាលា ជាស្ដេចនៃអ៊ីស្រាអែល បានឡើងមកយេរូសាឡិម ដើម្បីច្បាំងនឹងទីក្រុងនោះ ប៉ុន្តែពួកទ្រង់ឈ្នះលើទីក្រុងនោះមិនបាន។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ក្នុងរជ្ជកាលព្រះបាទអេហាស បុត្រយ៉ូថាម ដែលជាបុត្រអ៊ូសៀសស្តេចស្រុកយូដា នោះរេស៊ីន ជាស្តេចស្រុកស៊ីរី ហើយពេកា ជាបុត្ររេម៉ាលា ស្តេចស្រុកអ៊ីស្រាអែល បានលើកទ័ពឡើងទៅច្បាំងនឹងក្រុងយេរូសាឡិម ប៉ុន្តែ មិនអាចវាយសម្រុកចូលបានឡើយ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 នៅគ្រាដែលព្រះបាទអេហាស ជាបុត្ររបស់ព្រះបាទយ៉ូថាម ដែលត្រូវជាបុត្ររបស់ព្រះបាទអ៊ូសៀស គ្រងរាជ្យនៅស្រុកយូដា មានសង្គ្រាមមួយផ្ទុះឡើង គឺព្រះបាទរេស៊ីន ជាស្ដេចស្រុកស៊ីរី បានពួតដៃជាមួយព្រះបាទពេកា ជាបុត្ររបស់ព្រះបាទរេម៉ាលា និងជាស្ដេចស្រុកអ៊ីស្រាអែល លើកទ័ពទៅវាយយកក្រុងយេរូសាឡឹម ប៉ុន្តែ មិនអាចវាយសម្រុកចូលបានឡើយ ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 រីឯនៅក្នុងរាជ្យស្តេចអេហាស បុត្រយ៉ូថាម ដែលជាបុត្រអ៊ូសៀសស្តេចស្រុកយូដា នោះរេស៊ីន ជាស្តេចស្រុកស៊ីរី ហើយពេកា ជាបុត្ររេម៉ាលា ស្តេចស្រុកអ៊ីស្រាអែល គេលើកទ័ពឡើង ទៅច្បាំងនឹងក្រុងយេរូសាឡិម តែឈ្នះយកមិនបានទេ 参见章节 |
លោកពេកាជាកូនរបស់លោករេម៉ាលា ហើយជាអង្គរក្សរបស់ស្តេច បានឃុបឃិតជាមួយលោកអើកុប និងលោកអើរីយេសម្លាប់ស្តេច ក្នុងដំណាក់មួយនៃរាជវាំង នៅក្រុងសាម៉ារី។ ពេលនោះគាត់មានពលទាហានហាសិបនាក់ ជាអ្នកស្រុកកាឡាដចូលរួមជាមួយដែរ។ គាត់បានសម្លាប់ស្តេចពេកាហ៊ា ហើយឡើងសោយរាជ្យជំនួស។