អេសាយ 65:11 - អាល់គីតាប11 រីឯអ្នករាល់គ្នាដែលបោះបង់ចោលអុលឡោះតាអាឡា អ្នករាល់គ្នាដែលបំភ្លេចភ្នំដ៏វិសុទ្ធរបស់យើង ហើយបែរជាទៅរៀបចំម្ហូបសែនព្រះកាដ និងច្រួចស្រាសែនព្រះមេនី 参见章节ព្រះគម្ពីរខ្មែរសាកល11 រីឯអ្នករាល់គ្នាដែលបោះបង់ចោលព្រះយេហូវ៉ា ដែលភ្លេចភ្នំដ៏វិសុទ្ធរបស់យើង ដែលរៀបតុអាហារថ្វាយ ‘ព្រះមានលាភ’ ដែលចាក់ស្រាលាយឲ្យពេញថ្វាយ ‘ព្រះវាសនា’ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ប៉ុន្តែ អ្នករាល់គ្នាដែលបោះបង់ព្រះយេហូវ៉ា គឺជាពួកអ្នកដែលភ្លេចភ្នំបរិសុទ្ធរបស់យើង ហើយក៏រៀបអាសនាមួយថ្វាយដល់ព្រះមានលាភ ព្រមទាំងចាក់ស្រាពេញពែងថ្វាយដល់ព្រះវាសនា 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 រីឯអ្នករាល់គ្នាដែលបោះបង់ចោលព្រះអម្ចាស់ អ្នករាល់គ្នាដែលបំភ្លេចភ្នំដ៏វិសុទ្ធរបស់យើង ហើយបែរជាទៅរៀបចំម្ហូបសែនព្រះកាដ និងច្រួចស្រាសែនព្រះមេនី 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 តែឯឯងរាល់គ្នាដែលបោះបង់ចោលព្រះយេហូវ៉ា គឺជាពួកអ្នកដែលភ្លេចភ្នំបរិសុទ្ធរបស់អញ ហើយក៏រៀបអាសនា១ថ្វាយដល់ព្រះមានលាភ ព្រមទាំងចាក់ស្រាពេញពែង ថ្វាយដល់ព្រះវាសនា 参见章节 |
រីឯកូនវិញ ស៊ូឡៃម៉ានអើយ! ចូរទទួលស្គាល់អុលឡោះជាម្ចាស់របស់ឪពុក ហើយគោរពបម្រើទ្រង់ដោយស្មោះអស់ពីចិត្ត និងអស់ពីគំនិត ដ្បិតអុលឡោះតាអាឡាឈ្វេងយល់ចិត្តគំនិត និងបំណងទាំងប៉ុន្មានរបស់មនុស្ស។ ប្រសិនបើកូនស្វែងរកទ្រង់ នោះទ្រង់នឹងឲ្យកូនរកឃើញ ក៏ប៉ុន្តែ ប្រសិនបើកូនបោះបង់ចោលទ្រង់ នោះទ្រង់នឹងលះបង់ចោលកូនរហូតតទៅ។
ប្រជាជនជាច្រើននឹងឡើងទៅភ្នំនោះ ទាំងពោលថា «ចូរនាំគ្នាមក! យើងឡើងលើភ្នំរបស់អុលឡោះតាអាឡា យើងឡើងទៅដំណាក់នៃអុលឡោះ ជាម្ចាស់របស់យ៉ាកកូប។ ទ្រង់នឹងបង្រៀនយើងអំពី មាគ៌ារបស់ទ្រង់ ហើយយើងនឹងដើរតាមមាគ៌ានេះ» ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូន ហើយបន្ទូលរបស់អុលឡោះតាអាឡា ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។
ប្រជាជាតិទាំងនោះនឹងនាំបងប្អូនអ្នករាល់គ្នា ដែលរស់នៅក្នុងចំណោមពួកគេ មកជូនអុលឡោះតាអាឡា។ ពួកគេហែហមបងប្អូនទាំងនោះ ដែលជិះសេះ រទេះ អង្រឹងស្នែង លា និងអូដ្ឋ រហូតមកដល់ភ្នំដ៏វិសុទ្ធរបស់យើង គឺក្រុងយេរូសាឡឹម ដូចជនជាតិអ៊ីស្រអែលធ្លាប់យកជំនូន ដាក់លើជើងពានដ៏វិសុទ្ធមកជូន នៅក្នុងដំណាក់នៃអុលឡោះដែរ។
ស្តេចបានសង់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗឡើងវិញ គឺកន្លែងដែលស្តេចហេសេគាជាបិតាបានលុបបំបាត់។ ស្តេចបានសង់អាសនៈរបស់ព្រះបាល និងដំឡើងបង្គោលជូនព្រះអាសេរ៉ា ដូចស្តេចអហាប់ ជាស្តេចស្រុកអ៊ីស្រអែលបានប្រព្រឹត្តដែរ។ ស្តេចក្រាបថ្វាយបង្គំ និងគោរពបម្រើផ្កាយទាំងប៉ុន្មាននៅលើមេឃ។