អេសាយ 53:11 - អាល់គីតាប11 “ក្រោយពីបានរងទុក្ខលំបាកយ៉ាងខ្លាំងមក ជីវិតរបស់អ្នកបម្រើនឹងមានពន្លឺ មនុស្សជាច្រើននឹងទទួលស្គាល់ ចំណេះដឹងរបស់គាត់។ អ្នកបម្រើរបស់យើងសុចរិត គាត់ក៏ប្រោសមហាជនឲ្យបានសុចរិត ដោយទទួលយកកំហុសរបស់ពួកគេ។ 参见章节ព្រះគម្ពីរខ្មែរសាកល11 ក្រោយពីទុក្ខវេទនានៃព្រលឹងរបស់លោក លោកនឹងឃើញពន្លឺ នោះលោកនឹងស្កប់ចិត្តផង។ “អ្នកបម្រើដ៏សុចរិតរបស់យើង នឹងធ្វើឲ្យមនុស្សជាច្រើនត្រូវបានរាប់ជាសុចរិតដោយការស្គាល់គាត់ ហើយគាត់នឹងផ្ទុកសេចក្ដីទុច្ចរិតរបស់ពួកគេ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ក្រោយពីការរងទុក្ខលំបាកយ៉ាងខ្លាំងមក ព្រះអង្គនឹងឃើញពន្លឺ ព្រះអង្គនឹងបានស្កប់ស្កល់ តាមរយៈព្រះតម្រិះរបស់ព្រះអង្គ។ អ្នកសុចរិត គឺជាអ្នកបម្រើរបស់យើង នឹងធ្វើឲ្យមនុស្សជាច្រើនបានសុច្ចរិត ហើយព្រះអង្គនឹងទទួលរងអំពើទុច្ចរិតរបស់គេ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 “ក្រោយពីបានរងទុក្ខលំបាកយ៉ាងខ្លាំងមក ជីវិតរបស់អ្នកបម្រើនឹងមានពន្លឺ មនុស្សជាច្រើននឹងទទួលស្គាល់ ចំណេះដឹងរបស់លោក។ អ្នកបម្រើរបស់យើងសុចរិត លោកក៏ប្រោសមហាជនឲ្យបានសុចរិត ដោយទទួលយកកំហុសរបស់ពួកគេ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ទ្រង់នឹងឃើញផលនៃការដែលព្រលឹងទ្រង់រងវេទនា នោះនឹងបានស្កប់ស្កល់ផង អ្នកដ៏សុចរិត គឺជាអ្នកបំរើរបស់អញ ទ្រង់នឹងធ្វើឲ្យមនុស្សជាច្រើនបានសុចរិត ដោយគេស្គាល់ដល់ទ្រង់ ហើយទ្រង់នឹងទទួលរងទោសចំពោះអំពើទុច្ចរិតរបស់គេ 参见章节 |
ហេតុនេះហើយបានជាយើងប្រគល់ ឲ្យគាត់គ្រប់គ្រងលើមនុស្សជាច្រើន គាត់នឹងចែកជយភ័ណ្ឌរួមជាមួយ ពួកកាន់អំណាច ព្រោះគាត់បានលះបង់អ្វីៗទាំងអស់ រហូតដល់បាត់បង់ជីវិត និងសុខចិត្តឲ្យ គេរាប់បញ្ចូលទៅក្នុងចំណោមជនឧក្រិដ្ឋ ដ្បិតគាត់ទទួលយកបាបរបស់មនុស្សទាំងអស់ មកដាក់លើខ្លួនគាត់ ព្រមទាំងទូរអាអង្វរឲ្យមនុស្សបាបផង”។
ទ្រង់បានកំណត់ពេលប្រាំពីរឆ្នាំ ចិតសិបដង សម្រាប់ប្រជាជន និងក្រុងដ៏វិសុទ្ធរបស់អ្នក ដើម្បីលុបបំបាត់អំពើទុច្ចរិត បញ្ឈប់អំពើបាប លើកលែងកំហុស នាំមកនូវសេចក្ដីសុចរិតអស់កល្បជានិច្ច ហើយសម្រេចតាមសេចក្ដីដែលមានក្នុងនិមិត្តហេតុអស្ចារ្យ និងតាមសេចក្ដីដែលណាពីបានថ្លែងទុក ព្រមទាំងចាក់ប្រេងលើទីសក្ការៈបំផុត ដើម្បីញែកទុកជូនអុលឡោះ។