អេសាយ 5:7 - អាល់គីតាប7 ចម្ការទំពាំងបាយជូររបស់អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល គឺប្រជាជាតិអ៊ីស្រអែល ដើមទំពាំងបាយជូរដែលទ្រង់ស្រឡាញ់ គឺប្រជាជនយូដា។ ទ្រង់នឹកសង្ឃឹមថាពួកគេនឹង ប្រព្រឹត្តអំពើយុត្តិធម៌ តែពួកគេបែរជាប្រព្រឹត្តអំពើទុច្ចរិត ទ្រង់នឹកសង្ឃឹមថាពួកគេនឹង ប្រព្រឹត្តអំពើសុចរិត តែទ្រង់បែរឮស្នូរសំរែក របស់អ្នកដែលត្រូវគេជិះជាន់ទៅវិញ។ 参见章节ព្រះគម្ពីរខ្មែរសាកល7 ដ្បិតចម្ការទំពាំងបាយជូររបស់ព្រះយេហូវ៉ានៃពលបរិវារ គឺវង្សត្រកូលអ៊ីស្រាអែល ហើយមនុស្សរបស់យូដា គឺដំណាំដែលជាទីគាប់ព្រះហឫទ័យរបស់ព្រះអង្គ។ ព្រះអង្គបានរំពឹងចាំសេចក្ដីយុត្តិធម៌ ប៉ុន្តែមើល៍! មានតែការបង្ហូរឈាម! ព្រះអង្គបានរំពឹងចាំសេចក្ដីសុចរិត ប៉ុន្តែមើល៍! មានតែសម្រែកយំ! 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ពីព្រោះចម្ការទំពាំងបាយជូររបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ នោះគឺជាពូជពង្សរបស់អ៊ីស្រាអែល និងពួកយូដា ជាដំណាំដែលគាប់ដល់ ព្រះនេត្ររបស់ព្រះអង្គ ហើយព្រះអង្គប្រាថ្នាចង់បានសេចក្ដីយុត្តិធម៌ តែមើល៍! បានតែការកម្ចាយឈាម ក៏ប្រាថ្នាចង់បានសេចក្ដីសុចរិតដែរ តែបានសម្រែកគ្រលួចវិញ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ចម្ការទំពាំងបាយជូររបស់ព្រះអម្ចាស់ នៃពិភពទាំងមូល គឺប្រជាជាតិអ៊ីស្រាអែល ដើមទំពាំងបាយជូរដែលព្រះអង្គស្រឡាញ់ គឺប្រជាជនយូដា។ ព្រះអង្គនឹកសង្ឃឹមថាពួកគេនឹង ប្រព្រឹត្តអំពើយុត្តិធម៌ តែពួកគេបែរជាប្រព្រឹត្តអំពើទុច្ចរិត ព្រះអង្គនឹកសង្ឃឹមថាពួកគេនឹង ប្រព្រឹត្តអំពើសុចរិត តែព្រះអង្គបែរឮស្នូរសម្រែក របស់អ្នកដែលត្រូវគេជិះជាន់ទៅវិញ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ពីព្រោះចំការទំពាំងបាយជូររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នោះគឺជាពូជពង្សរបស់អ៊ីស្រាអែល នឹងពួកយូដា ជាដំណាំដែលគាប់ដល់ព្រះនេត្រទ្រង់ ហើយទ្រង់ប្រាថ្នាចង់បានសេចក្ដីយុត្តិធម៌ តែមើល បានតែការកំចាយឈាមវិញ ក៏ប្រាថ្នាចង់បានសេចក្ដីសុចរិតដែរ តែមើលបានតែសំរែកក្រលួចវិញ។ 参见章节 |
ពួកតួន និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាយកជីរអង្កាម ជីរនាងវង និងម្អមមួយភាគដប់មកជូនអុលឡោះ ប៉ុន្ដែ អ្នករាល់គ្នាលះបង់ហ៊ូកុំសំខាន់ៗចោល មានសេចក្ដីសុចរិត មេត្ដាករុណាធម៌ និងជំនឿស្មោះត្រង់ជាដើម។ ហ៊ូកុំទាំងប៉ុន្មានប្រការនេះហើយ ដែលអ្នករាល់គ្នាត្រូវប្រតិបត្ដិតាមដោយឥតលះបង់ចោលប្រការឯទៀតៗ។
មួយវិញទៀត ខ្ញុំបានឃើញការសង្កត់សង្កិនគ្រប់យ៉ាង ដែលមនុស្សប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក នៅលើផែនដីនេះ។ ខ្ញុំឃើញទឹកភ្នែករបស់មនុស្សដែលត្រូវគេសង្កត់សង្កិន តែគ្មាននរណាម្នាក់សំរាលទុក្ខពួកគេទេ ដ្បិតអំណាចស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អ្នកសង្កត់សង្កិន ដូច្នេះ គ្មាននរណាម្នាក់សំរាលទុក្ខពួកគេឡើយ។
ពីដើម ប្រជាជនអ៊ីស្រអែល ប្រៀបដូចជាចម្ការទំពាំងបាយជូរ ដែលដុះទ្រុបទ្រុល ហើយបង្កើតផ្លែជាច្រើន។ ប៉ុន្តែ ផ្លែចំរើនឡើងយ៉ាងណា ចំនួនអាសនៈសម្រាប់ព្រះក្លែងក្លាយ ក៏កើនឡើងច្រើនយ៉ាងនោះដែរ។ ស្រុករបស់គេកាន់តែល្អយ៉ាងណា គេក៏តុបតែងស្ដូបសម្រាប់ព្រះក្លែងក្លាយ កាន់តែល្អឡើងៗយ៉ាងនោះដែរ។