អេសាយ 49:19 - អាល់គីតាប19 ក្រុងដែលគេបំផ្លាញចោលឲ្យនៅស្ងាត់ជ្រងំ ហើយមានតែគំនរបាក់បែកនេះ មុខជាមានប្រជាជនមករស់នៅកកកុញ ឥតសល់កន្លែងទំនេរឡើយ រីឯសត្រូវដែលបានលេបទឹកដីអ្នកកាលពីមុន នឹងចាកចេញឆ្ងាយពីទីនេះ។ 参见章节ព្រះគម្ពីរខ្មែរសាកល19 ដ្បិតទីបាក់បែក និងទីស្ងាត់ជ្រងំ ព្រមទាំងទឹកដីខូចបង់របស់អ្នក ឥឡូវនេះពិតជាចង្អៀតណាស់សម្រាប់រស់នៅ ហើយពួកអ្នកដែលលេបអ្នកនឹងនៅឆ្ងាយពីអ្នក។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ដ្បិតទីកន្លែងដែលរំលាង ហើយចោលស្ងាត់ និងស្រុកអ្នកដែលត្រូវបំផ្លាញនោះ ឥឡូវនេះ នឹងបានជាទីចង្អៀតណែន ដល់ពួកអ្នកដែលអាស្រ័យនៅវិញ ហើយពួកអ្នកដែលបានលេបអ្នក គេនឹងនៅឆ្ងាយពីអ្នកហើយ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ក្រុងដែលគេបំផ្លាញចោលឲ្យនៅស្ងាត់ជ្រងំ ហើយមានតែគំនរបាក់បែកនេះ មុខជាមានប្រជាជនមករស់នៅកកកុញ ឥតសល់កន្លែងទំនេរឡើយ រីឯសត្រូវដែលបានលេបទឹកដីអ្នកកាលពីមុន នឹងចាកចេញឆ្ងាយពីទីនេះ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ដ្បិតឯទីកន្លែងដែលរំលាង ហើយចោលស្ងាត់ នឹងស្រុកឯងដែលត្រូវបំផ្លាញនោះ ឥឡូវនេះ នឹងបានជាទីចង្អៀតណែន ដល់ពួកអ្នកដែលអាស្រ័យនៅវិញ ហើយពួកអ្នកដែលបានលេបឯង គេនឹងនៅឆ្ងាយពីឯងហើយ 参见章节 |
មែនហើយ! អុលឡោះតាអាឡាសំរាលទុក្ខ ប្រជាជននៅក្រុងស៊ីយ៉ូន ទ្រង់សំរាលទុក្ខក្រុងដែលខូចខ្ទេចខ្ទីអស់ គឺទ្រង់នឹងធ្វើឲ្យក្រុងដែលស្ងាត់ជ្រងំនេះ បានដូចជាសួនអេដែន។ ទ្រង់នឹងធ្វើឲ្យដីហួតហែងនេះ ប្រែទៅជាសួនឧទ្យានរបស់អុលឡោះតាអាឡា។ ពេលនោះ នៅក្នុងក្រុងស៊ីយ៉ូន នឹងមានឮសូរសំរែកសប្បាយរីករាយ ព្រមទាំងមានបទចំរៀងអរគុណ និងមានស្នូរតូរ្យតន្ត្រីឡើងវិញ។