អេសាយ 47:13 - អាល់គីតាប13 ទោះបីមានគ្រូហោរជាច្រើនជួយគំនិតអ្នកក្ដី ក៏អ្នកនៅតែឥតបានការដែរ អ្នកទាំងនោះបែងចែកមេឃ សង្កេតមើលផ្កាយ ហើយទស្សន៍ទាយរៀងរាល់ខែ អំពីហេតុការណ៍ដែលត្រូវកើតមាន។ ចូរឲ្យពួកគេមកសង្គ្រោះអ្នកទៅ! 参见章节ព្រះគម្ពីរខ្មែរសាកល13 អ្នកបាននឿយណាយនឹងសេចក្ដីប្រឹក្សាជាច្រើនរបស់អ្នក; ឥឡូវនេះ ចូរឲ្យពួកគ្រូតារាសាស្ត្រ និងពួកគ្រូមើលផ្កាយ ដែលទាយនៅថ្ងៃចូលខែអំពីអ្វីដែលនឹងមកលើអ្នក ឈរឡើង ហើយសង្គ្រោះអ្នកចុះ! 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 អ្នកមានការនឿយណាយចិត្ត ដោយគំនិតយោបល់គ្រូហោរជាច្រើនរបស់អ្នក ចូរឲ្យពួកគ្រូទាយ ពួកគ្រូជតារាសី និងពួកគ្រូថ្លែងទំនាយដោយខែពេញបូណ៌ ឈរឡើងឥឡូវ ហើយសង្គ្រោះអ្នកឲ្យរួចពីការដែលត្រូវមកលើអ្នកចុះ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ទោះបីមានគ្រូហោរជាច្រើនជួយគំនិតអ្នកក្ដី ក៏អ្នកនៅតែឥតបានការដែរ អ្នកទាំងនោះបែងចែកមេឃ សង្កេតមើលផ្កាយ ហើយទស្សន៍ទាយរៀងរាល់ខែ អំពីហេតុការណ៍ដែលត្រូវកើតមាន។ ចូរឲ្យពួកគេមកសង្គ្រោះអ្នកទៅ! 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ឯងបានណាយចិត្តហើយ ដោយសេចក្ដីប្រឹក្សាដ៏បរិបូររបស់ឯង ចូរឲ្យពួកគ្រូទាយ ពួកគ្រូជតារាសី នឹងពួកគ្រូទាយដោយខែពេញបូណ៌ ឈរឡើងឥឡូវ ហើយជួយសង្គ្រោះឯងឲ្យរួចពីការដែលត្រូវមកលើឯងចុះ 参见章节 |