អេសាយ 30:22 - អាល់គីតាប22 ពេលនោះ អ្នករាល់គ្នានឹងចាត់ទុក មាស និងប្រាក់ដែលស្រោបជុំវិញរូបបដិមា របស់អ្នករាល់គ្នាថា ជាមាសប្រាក់មិនបរិសុទ្ធ អ្នកនឹងយកទៅបោះចោលដូចសំរាម ដោយពោលថា «វត្ថុគំរក់!»។ 参见章节ព្រះគម្ពីរខ្មែរសាកល22 ពេលនោះ អ្នករាល់គ្នានឹងបង្អាប់បង្អោនរូបឆ្លាក់ដែលស្រោបដោយប្រាក់របស់អ្នក និងរូបសិតដែលស្រោបដោយមាសរបស់អ្នក ក៏នឹងបោះវាចោលដូចក្រណាត់មករដូវ ទាំងនិយាយទៅវាថា៖ “ចេញទៅ!”។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 ពេលនោះ អ្នករាល់គ្នានឹងរាប់ប្រាក់ដែលស្រោបរូបឆ្លាក់របស់អ្នក និងមាសដែលស្រោបរូបសិត ទុកជារបស់ស្មោកគ្រោកវិញ អ្នកនឹងបោះរូបទាំងនោះចោលចេញ ដូចជាកំណាត់គគ្រក់ដោយពាក្យថា «ចូរចេញឲ្យផុតទៅ»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 ពេលនោះ អ្នករាល់គ្នានឹងចាត់ទុក មាស និងប្រាក់ដែលស្រោបជុំវិញរូបបដិមា របស់អ្នករាល់គ្នាថា ជាមាសប្រាក់មិនបរិសុទ្ធ អ្នកនឹងយកទៅបោះចោលដូចសំរាម ដោយពោលថា «វត្ថុគម្រក់!»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 នោះឯងរាល់គ្នានឹងរាប់ប្រាក់ដែលស្រោបរូបឆ្លាក់របស់ឯង នឹងមាសដែលស្រោបរូបសិតឯង ទុកជារបស់ស្មោកគ្រោកវិញ ឯងនឹងបោះរូបទាំងនោះចោលចេញ ដូចជាកំណាត់គគ្រក់ដោយពាក្យថា ចូរចេញឲ្យផុតទៅ។ 参见章节 |
សត្វតិរច្ឆានបានជាប់ជាឈ្លើយសឹក ហើយណាពីក្លែងក្លាយដែលបានសំដែងទីសំគាល់អស្ចារ្យនៅមុខសត្វនោះ ក៏បានជាប់ជាឈ្លើយដែរ គឺណាពីក្លែងក្លាយហ្នឹងហើយ ដែលបាននាំអស់អ្នកមានសញ្ញាសំគាល់របស់សត្វតិរច្ឆាន និងអ្នកក្រាបថ្វាយបង្គំរូបចម្លាក់របស់សត្វនោះឲ្យវង្វេង។ គេបានបោះពួកសត្វតិរច្ឆាន និងណាពីក្លែងក្លាយទាំងរស់ ទៅក្នុងនរ៉កាដែលមានស្ពាន់ធ័រកំពុងឆេះ។
លុះធ្វើពិធីបុណ្យចប់សព្វគ្រប់ហើយ ជនជាតិអ៊ីស្រអែលទាំងអស់ ដែលបានមកចូលរួម នាំគ្នាចេញទៅតាមក្រុងនានាក្នុងស្រុកយូដា ហើយកំទេចស្តូប រំលំបង្គោលរបស់ព្រះអាសេរ៉ា បំផ្លាញកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ និងអាសនៈទាំងឡាយដែលមាននៅក្នុងទឹកដីយូដា និងពុនយ៉ាមីនទាំងមូល ព្រមទាំងទឹកដីអេប្រាអ៊ីម និងម៉ាណាសេ។ បន្ទាប់មកជនជាតិអ៊ីស្រអែលទាំងអស់ វិលត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួន តាមក្រុងនានាវិញ។