អេសាយ 1:30 - អាល់គីតាប30 ដ្បិតអ្នករាល់គ្នានឹងបានដូចដើមឈើទាំងនោះ ដែលមានស្លឹកក្រៀមស្ងួត ហើយដូចសួនឧទ្យានដែលគ្មានទឹក។ 参见章节ព្រះគម្ពីរខ្មែរសាកល30 ដ្បិតអ្នករាល់គ្នានឹងបានដូចជាដើមអូក ដែលស្លឹកវាស្រពោន និងដូចជាសួនច្បារដែលគ្មានទឹក។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦30 ដ្បិតអ្នករាល់គ្នានឹងបានដូចជាដើមម៉ៃសាក់ ដែលស្លឹកស្វិតក្រៀមទៅ ហើយដូចជាសួនច្បារឥតមានទឹក។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥30 ដ្បិតអ្នករាល់គ្នានឹងបានដូចដើមឈើទាំងនោះ ដែលមានស្លឹកក្រៀមស្ងួត ហើយដូចសួនឧទ្យានដែលគ្មានទឹក។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤30 ពីព្រោះឯងរាល់គ្នានឹងបានដូចជាដើមម៉ៃសាក់ ដែលស្លឹកស្វិតក្រៀមទៅ ហើយដូចជាសួនច្បារឥតមានទឹក 参见章节 |
ពេលនោះ ដើមឈើទាំងប៉ុន្មាននៅតាមព្រៃនឹងទទួលស្គាល់ថា គឺយើងនេះហើយជាអុលឡោះតាអាឡា។ យើងរំលំដើមឈើខ្ពស់ៗ ហើយលើកដើមឈើតូចៗឲ្យលូតខ្ពស់ឡើង។ យើងធ្វើឲ្យដើមឈើដែលមានស្លឹកខៀវខ្ចី ប្រែជាក្រៀមស្ងួត ហើយធ្វើឲ្យដើមឈើក្រៀមស្ងួត ត្រឡប់ជាមានស្លឹកខៀវខ្ចីវិញ។ យើងជាអុលឡោះតាអាឡា យើងនិយាយយ៉ាងណា យើងក៏នឹងធ្វើយ៉ាងនោះដែរ»។
ពួកគេត្រឡប់មកវិញ ទាំងស្រែកហ៊ោដោយអំណរ នៅលើភ្នំស៊ីយ៉ូន ពួកគេនាំគ្នារត់ទៅទទួលទ្រព្យសម្បត្តិ ដែលអុលឡោះតាអាឡាប្រទានឲ្យ គឺមានស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង ហ្វូងចៀម និងហ្វូងគោ។ ចិត្តរបស់ពួកគេប្រៀបដូចសួនឧទ្យាន ដែលមានទឹកស្រោចស្រព ពួកគេនឹងលែងខ្សោះល្វើយទៀតហើយ។
យើងខ្ញុំទាំងអស់គ្នាក្លាយទៅជាជនមិនបរិសុទ្ធ ហើយអំពើទាំងប៉ុន្មានដែលយើងខ្ញុំប្រព្រឹត្ត ដោយស្មានថាជាអំពើសុចរិតនោះ ប្រៀបបាននឹងក្រណាត់សំពត់ប្រឡាក់ឈាម យើងខ្ញុំទាំងអស់គ្នាប្រៀបបាននឹង ស្លឹកឈើក្រៀម ហើយអំពើទុច្ចរិតរបស់យើងខ្ញុំនឹងបក់បោក នាំយើងខ្ញុំទៅដូចស្លឹកឈើប៉ើងតាមខ្យល់។