អេភេសូរ 5:26 - អាល់គីតាប26 ដើម្បីប្រោសឲ្យក្រុមជំអះបានទៅជាវិសុទ្ធ ទាំងជម្រះឲ្យបានស្អាតបរិសុទ្ធ ដោយលាងក្នុងទឹក និងដោយសារបន្ទូលរបស់អុលឡោះ។ 参见章节ព្រះគម្ពីរខ្មែរសាកល26 ដើម្បីញែកក្រុមជំនុំជាវិសុទ្ធ ដោយបានជម្រះតាមរយៈការលាងនឹងទឹក ក្នុងព្រះបន្ទូល 参见章节Khmer Christian Bible26 ដើម្បីឲ្យព្រះអង្គញែកក្រុមជំនុំជាបរិសុទ្ធ ទាំងបានសំអាតដោយលាងនឹងទឹក និងដោយព្រះបន្ទូល 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 ដើម្បីញែកក្រុមជំនុំជាបរិសុទ្ធ ដោយបានលាងសម្អាតនឹងទឹក គឺដោយព្រះបន្ទូល 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 ដើម្បីប្រោសឲ្យក្រុមជំនុំបានទៅជាវិសុទ្ធ ទាំងជម្រះឲ្យស្អាតបរិសុទ្ធ ដោយលាងក្នុងទឹក និងដោយសារព្រះបន្ទូល។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 ដើម្បីឲ្យទ្រង់បានញែកពួកជំនុំចេញជាបរិសុទ្ធ ដោយបានលាងសំអាតនឹងទឹក គឺជាព្រះបន្ទូល 参见章节 |
អុលឡោះ ជាបិតាបានជ្រើសរើសបងប្អូន តាមគម្រោងការដែលទ្រង់គ្រោងទុកពីមុនមក ដោយរសអុលឡោះញែកបងប្អូនឲ្យបានបរិសុទ្ធ ដើម្បីឲ្យបងប្អូនស្ដាប់បង្គាប់អ៊ីសាអាល់ម៉ាហ្សៀស និងឲ្យគាត់ប្រោះឈាមរបស់គាត់លើបងប្អូន។ សូមឲ្យបងប្អូនបានប្រកបដោយសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដកាន់តែច្រើនឡើងៗ។