អូបាឌា 1:20 - អាល់គីតាប20 ជនជាតិអ៊ីស្រអែលដែលមានចំនួនយ៉ាងច្រើន ហើយត្រូវខ្មាំងកៀរទៅជាឈ្លើយនោះ នឹងកាន់កាប់លើស្រុកកាណាន រហូតដល់សារិបតា។ ប្រជាជនក្រុងយេរូសាឡឹមដែលជាប់ជាឈ្លើយ នៅសេផារ៉ាដ នឹងគ្រប់គ្រងលើក្រុងនានានៅតំបន់ណេកិប។ អ្នករំដោះស្រុកនឹងឡើងទៅលើភ្នំស៊ីយ៉ូន ហើយត្រួតត្រាលើភ្នំរបស់អេសាវ ហើយអុលឡោះតាអាឡានឹងគ្រងរាជ្យ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 ពលទ័ពនៃកូនចៅអ៊ីស្រាអែលដែលជាប់ជាឈ្លើយ នឹងកាន់កាប់ស្រុករបស់ពួកកាណាន រហូតដល់ក្រុងសារិបតា ហើយពួកក្រុងយេរូសាឡិម ដែលជាប់ជាឈ្លើយនៅសេផារ៉ាឌ នឹងកាន់កាប់ក្រុងនានានៅតំបន់ណេកិប។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 ជនជាតិអ៊ីស្រាអែលដែលមានចំនួនយ៉ាងច្រើន ហើយត្រូវខ្មាំងកៀរទៅជាឈ្លើយនោះ នឹងកាន់កាប់លើស្រុកកាណាន រហូតដល់សារិបតា។ ប្រជាជនក្រុងយេរូសាឡឹមដែលជាប់ជាឈ្លើយ នៅសេផារ៉ាដ នឹងគ្រប់គ្រងលើក្រុងនានានៅតំបន់ណេកិប។ អ្នករំដោះស្រុកនឹងឡើងទៅលើភ្នំស៊ីយ៉ូន ហើយត្រួតត្រាលើភ្នំរបស់អេសាវ ហើយព្រះអម្ចាស់នឹងគ្រងរាជ្យ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 ឯពួកពលទ័ពនៃកូនចៅអ៊ីស្រាអែលដែលជាប់ជាឈ្លើយ គេនឹងបានស្រុករបស់ពួកសាសន៍កាណាន រហូតដល់ក្រុងសារិបតា ហើយពួកក្រុងយេរូសាឡិមដែលនៅជាឈ្លើយ ត្រង់សេផារ៉ាឌ គេនឹងបានអស់ទាំងទីក្រុងនៅស្រុកត្បូង នោះនឹងមានពួកអ្នកដែលបានសង្គ្រោះឡើងមកឯភ្នំស៊ីយ៉ូន ដើម្បីនឹងជំនុំជំរះស្រុកភ្នំរបស់អេសាវ ហើយរាជ្យនោះនឹងបានជារបស់ផងព្រះយេហូវ៉ា។:៚ 参见章节 |
គេនឹងថ្លឹងប្រាក់ទិញដីធ្លី គេនឹងធ្វើលិខិតបញ្ជាក់ទិញ ហើយបិទត្រា ព្រមទាំងរកសាក្សីឲ្យដឹងឮផង គឺនៅក្នុងទឹកដីពុនយ៉ាមីន តំបន់ជុំវិញក្រុងយេរូសាឡឹម ក្រុងនានាក្នុងស្រុកយូដា ក្រុងនានានៅតំបន់ភ្នំ ក្រុងនានានៅតំបន់វាលទំនាប និងក្រុងនានានៅតំបន់ណេកិប ដ្បិតយើងនឹងស្ដារស្រុកទេសនេះឡើងវិញ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ដូច្នេះ តើឲ្យយើងបោះបង់ចោលពូជពង្សរបស់យ៉ាកកូប និងពូជពង្សរបស់ទត ជាអ្នកបម្រើរបស់យើង ដូចម្ដេចបាន? តើយើងលែងជ្រើសរើសមេដឹកនាំ ពីក្នុងចំណោមពូជពង្សរបស់គេ ឲ្យគ្រប់គ្រងលើពូជពង្សអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូបកើតឬ? ទេ! យើងនឹងស្ដារពួកគេឡើងវិញ ព្រមទាំងសំដែងចិត្តអាណិតអាសូរពួកគេថែមទៀតផង»។