ហេព្រើរ 11:8 - អាល់គីតាប8 ដោយសារជំនឿ អ៊ីព្រហ៊ីមស្ដាប់បង្គាប់អុលឡោះដែលបានត្រាស់ហៅគាត់ ហើយចេញដំណើរទៅកាន់ស្រុកមួយ ដែលគាត់នឹងទទួលទុកជាមត៌ក។ គាត់ចេញដំណើរទៅទាំងពុំដឹងថាត្រូវទៅណាផង។ 参见章节ព្រះគម្ពីរខ្មែរសាកល8 ដោយសារតែជំនឿ កាលអ័ប្រាហាំត្រូវបានត្រាស់ហៅឲ្យចេញដំណើរទៅកន្លែងមួយដែលត្រូវទទួលជាមរតក លោកក៏ស្ដាប់បង្គាប់ ហើយចេញដំណើរទៅទាំងមិនដឹងថាខ្លួនកំពុងទៅកន្លែងណាផង។ 参见章节Khmer Christian Bible8 ដោយសារជំនឿ លោកអ័ប្រាហាំបានស្ដាប់បង្គាប់ ពេលព្រះជាម្ចាស់ត្រាស់ហៅគាត់ឲ្យចេញដំណើរទៅកន្លែងមួយ ដែលគាត់ត្រូវទទួលទុកជាមរតក ហើយគាត់បានចេញទៅដោយមិនដឹងថាទៅកន្លែងណាផង។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ដោយសារជំនឿ លោកអ័ប្រាហាំបានស្តាប់បង្គាប់ កាលព្រះបានត្រាស់ហៅលោកឲ្យបានចេញទៅកន្លែងមួយ ដែលលោកត្រូវទទួលជាមត៌ក។ លោកបានចេញទៅ ដោយមិនដឹងថាត្រូវទៅទីណាទេ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ដោយសារជំនឿ លោកអប្រាហាំស្ដាប់បង្គាប់ព្រះជាម្ចាស់ដែលបានត្រាស់ហៅលោក ហើយចេញដំណើរទៅកាន់ស្រុកមួយ ដែលលោកនឹងទទួលទុកជាមត៌ក។ លោកចេញដំណើរទៅ ទាំងពុំដឹងថាត្រូវទៅណាផង។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ដោយសារសេចក្ដីជំនឿ កាលព្រះបានហៅលោកអ័ប្រាហាំ នោះលោកក៏បានស្តាប់បង្គាប់ លោកចេញទៅឯកន្លែងដែលត្រូវទទួលជាមរដក គឺចេញទៅឥតមានដឹងជាទៅឯណាទេ 参见章节 |
អ្នកចូលកាន់កាប់ស្រុកដូច្នេះ មិនមែនមកពីអ្នកសុចរិត ឬមានចិត្តទៀងត្រង់ទេ តែអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកដេញប្រជាជាតិទាំងនោះចេញពីមុខអ្នក ព្រោះតែអំពើអាក្រក់របស់ពួកគេ។ ទ្រង់ក៏ធ្វើតាមបន្ទូល ដែលទ្រង់បានសន្យាយ៉ាងម៉ឺងម៉ាត់ ជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប ជាបុព្វបុរសរបស់អ្នក។
ថេរ៉ាបាននាំអ៊ីប្រាំជាកូន និងឡូតដែលជាកូនរបស់ហារ៉ាន ហើយត្រូវជាចៅរបស់គាត់ ព្រមទាំងនាំសារ៉ាយ ជាកូនប្រសារស្រី ដែលត្រូវជាភរិយារបស់អ៊ីប្រាំ កូនប្រុសរបស់គាត់ ចេញដំណើរជាមួយគ្នាពីក្រុងអ៊ើរ នៃស្រុកខាល់ដេ ឆ្ពោះទៅកាន់ស្រុកកាណាន។ ពួកគាត់បាននាំគ្នាមកដល់ស្រុកហារ៉ាន ហើយតាំងទីលំនៅក្នុងស្រុកនោះ។
នៅពេលអ៊ីប្រាំ ចាកចេញពីស្រុកហារ៉ានទៅនោះ គាត់មានអាយុចិតសិបប្រាំឆ្នាំ។ គាត់បាននាំសារ៉ាយជាភរិយា និងឡូតជាក្មួយទៅជាមួយ។ គាត់ក៏យកទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលពួកគាត់រកបាន ព្រមទាំងអ្នកបម្រើដែលពួកគាត់ទិញបាននៅស្រុកហារ៉ាន ទៅជាមួយដែរ។ ពួកគាត់នាំគ្នាចេញដំណើរឆ្ពោះទៅស្រុកកាណាន។ លុះបានមកដល់ស្រុកកាណានហើយ