ហូសេ 6:1 - អាល់គីតាប1 អ្នករាល់គ្នាពោលថា “ចូរនាំគ្នាមក! ពួកយើងវិលទៅរកអុលឡោះតាអាឡាវិញ។ ទ្រង់បានធ្វើឲ្យពួកយើងរបួស ទ្រង់ក៏នឹងប្រោសពួកយើងឲ្យជាវិញ ទ្រង់បានប្រហារពួកយើង ទ្រង់ក៏នឹងរុំរបួសឲ្យពួកយើងដែរ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ចូរនាំគ្នាមក យើងវិលទៅរកព្រះយេហូវ៉ាវិញ ដ្បិតព្រះអង្គបានហែកហួរពួកយើង ហើយព្រះអង្គក៏នឹងប្រោសយើងឲ្យជា ព្រះអង្គបានវាយឲ្យរបួស ហើយព្រះអង្គក៏នឹងរុំរបួសឲ្យយើងដែរ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 អ្នករាល់គ្នាពោលថា “ចូរនាំគ្នាមក! ពួកយើងវិលទៅរកព្រះអម្ចាស់វិញ។ ព្រះអង្គបានធ្វើឲ្យពួកយើងរបួស ព្រះអង្គក៏នឹងប្រោសពួកយើងឲ្យជាវិញ ព្រះអង្គបានប្រហារពួកយើង ព្រះអង្គក៏នឹងរុំរបួសឲ្យពួកយើងដែរ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ចូរមក យើងវិលត្រឡប់ទៅឯព្រះយេហូវ៉ាចុះ ដ្បិតទ្រង់បានហែកហួរយើងហើយ ទ្រង់ក៏នឹងប្រោសឲ្យជាផង ទ្រង់បានវាយឲ្យរបួស ហើយទ្រង់នឹងរុំបិទវិញ 参见章节 |
ប្រជាជនជាច្រើននឹងឡើងទៅភ្នំនោះ ទាំងពោលថា «ចូរនាំគ្នាមក! យើងឡើងលើភ្នំរបស់អុលឡោះតាអាឡា យើងឡើងទៅដំណាក់នៃអុលឡោះ ជាម្ចាស់របស់យ៉ាកកូប។ ទ្រង់នឹងបង្រៀនយើងអំពី មាគ៌ារបស់ទ្រង់ ហើយយើងនឹងដើរតាមមាគ៌ានេះ» ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូន ហើយបន្ទូលរបស់អុលឡោះតាអាឡា ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។
ពេលនោះ សាំយូអែលនិយាយទៅកាន់ពូជពង្សអ៊ីស្រអែលទាំងមូលថា៖ «បើសិនជាអ្នករាល់គ្នាវិលមករកអុលឡោះតាអាឡាវិញដោយស្មោះ ចូរបោះបង់ចោលព្រះរបស់សាសន៍ដទៃ និងព្រះអាស្តារ៉ូត ហើយផ្ចង់ចិត្តគំនិតទៅរកអុលឡោះតាអាឡា និងគោរពបម្រើតែទ្រង់ប៉ុណ្ណោះ នោះទ្រង់នឹងរំដោះអ្នករាល់គ្នាពីកណ្តាប់ដៃរបស់ពួកភីលីស្ទីនជាមិនខាន»។
ពួកអ្នកនាំសារធ្វើដំណើរពាសពេញស្រុកអ៊ីស្រអែល និងស្រុកយូដាទាំងមូល នាំសេចក្តីប្រកាសដែលចុះហត្ថលេខាដោយស្តេច និងចុះហត្ថលេខាដោយពួកមន្ត្រី។ ពួកគេប្រកាសតាមបញ្ជារបស់ស្តេចដូចតទៅ៖ «កូនចៅអ៊ីស្រអែលដែលនៅសេសសល់ ហើយគេចផុតពីកណ្តាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរីអើយ ចូរនាំគ្នាវិលមករកអុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីព្រហ៊ីម អ៊ីសាហាក់ និងអ៊ីស្រអែល ដើម្បីឲ្យទ្រង់វិលមករកអ្នករាល់គ្នាវិញដែរ។