ហូសេ 4:14 - អាល់គីតាប14 យើងមិនដាក់ទោសកូនស្រីរបស់អ្នករាល់គ្នា ព្រោះគេបានប្រព្រឹត្តអំពើពេស្យាចារ ហើយក៏មិនដាក់ទោសកូនប្រសាស្រីរបស់ អ្នករាល់គ្នា ព្រោះតែអំពើផិតក្បត់របស់គេដែរ ដ្បិតអ្នករាល់គ្នាផ្ទាល់បានដកខ្លួន ទៅជាមួយស្រីពេស្យា និងធ្វើយញ្ញបូជារួមជាមួយស្រីពេស្យានៃវិហារព្រះក្លែងក្លាយ។ ប្រជាជនដែលមិនចេះគិតពិចារណាបែបនេះ រមែងបោះជំហានទៅរកសេចក្ដីវិនាស។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 យើងនឹងមិនដាក់ទោសកូនស្រីរបស់អ្នករាល់គ្នា នៅពេលគេប្រព្រឹត្តអំពើពេស្យាចារ ក៏មិនដាក់ទោសកូនប្រសាស្រីរបស់អ្នករាល់គ្នា នៅពេលគេប្រព្រឹត្តអំពើផិតក្បត់ដែរ ដ្បិតខ្លួនគេជាបុរស ក៏បានដកខ្លួនទៅជាមួយស្រីពេស្យាដែរ គេថ្វាយយញ្ញបូជាជាមួយពួកស្រីពេស្យាក្នុងទីសក្ការៈ ប្រជាជនដែលឥតគំនិតយោបល់បែបនេះ នឹងត្រូវវិនាសទៅ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 យើងមិនដាក់ទោសកូនស្រីរបស់អ្នករាល់គ្នា ព្រោះគេបានប្រព្រឹត្តអំពើពេស្យាចារ ហើយក៏មិនដាក់ទោសកូនប្រសាស្រីរបស់ អ្នករាល់គ្នា ព្រោះតែអំពើផិតក្បត់របស់គេដែរ ដ្បិតអ្នករាល់គ្នាផ្ទាល់បានដកខ្លួន ទៅជាមួយស្រីពេស្យា និងធ្វើយញ្ញបូជារួមជាមួយស្រីពេស្យាសក្ការៈ។ ប្រជាជនដែលមិនចេះគិតពិចារណាបែបនេះ រមែងបោះជំហានទៅរកសេចក្ដីវិនាស។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 អញនឹងមិនធ្វើទោសដល់កូនស្រីរបស់ឯង ក្នុងកាលដែលប្រព្រឹត្តកន្លងបវេណី ឬដល់ប្រពន្ធថ្មោងថ្មី ក្នុងកាលដែលប្រព្រឹត្តកំផិតនោះទេ ដ្បិតពួកប្រុសៗក៏ដកខ្លួនទៅដោយឡែក ជាមួយនឹងពួកសំផឹងដែរ គេថ្វាយយញ្ញបូជាជាមួយនឹងពួកកំផិត ដូច្នេះ ជនទាំងឡាយដែលឥតមានយោបល់នេះ គេនឹងត្រូវវិនាសបង់។ 参见章节 |
ទ្រង់មានបន្ទូលថា: ប្រពន្ធរបស់អ្នកនឹងធ្វើជាស្ត្រីពេស្យានៅកណ្ដាលទីក្រុង កូនប្រុស កូនស្រីរបស់អ្នកនឹងត្រូវស្លាប់ដោយមុខដាវ ដីធ្លីរបស់អ្នកនឹងត្រូវគេវាស់ចែកគ្នា ខ្លួនអ្នកផ្ទាល់នឹងត្រូវស្លាប់លើទឹកដីមិនបរិសុទ្ធរបស់សាសន៍ដទៃ។ រីឯប្រជាជនអ៊ីស្រអែលវិញ នឹងត្រូវខ្មាំងកៀរយកទៅឆ្ងាយពីស្រុករបស់ខ្លួន»។